ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅសហរដ្ឋអាមេរិកលាលែងពីតំណែង
(VOVWORLD) -តាមរយៈសារទូរលេខសម្ងាត់ ក៏ដូចជារាល់របាយការណ៍ស្តីពីស្ថានភាពនយោបាយនៅសហរដ្ឋអាមេរិក ជាពិសេសនៅសេតវិមាន លោក Kim Darroch បានព្រមានថាសេតវិមានជានិច្ចកាលស្ថិតក្នុងស្ថានភាពច្របូកច្របល់ ហើយប្រធានាធិបតីអាមេរិកនឹងបញ្ចប់អាណត្តិដោយការជូថត់។
ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅសហរដ្ឋអាមេរិកលោក Kim Darroch បាន លាលែងពីតំណែង ក្រោយពីត្រូវបាន ប្រធានាធិបតីអាមេរិក លោក Donald Trump រិះគន់ នាប៉ុន្មានថ្ងៃកន្លងទៅ។ ការិយាល័យកិច្ចការបរទេសនៃរដ្ឋាភិបាលអង់គ្លេសបានប្រកាសដូច្នេះនាថ្ងៃទី ១០ ខែកក្កដា។
ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅសហរដ្ឋអាមេរិកលោក Kim Darroch គឺជា អ្នកការទូតជើងចាស់របស់អង់គ្លេស។ តាមរយៈសារទូរលេខសម្ងាត់ ក៏ដូចជារាល់របាយការណ៍ស្តីពីស្ថានភាពនយោបាយនៅសហរដ្ឋអាមេរិក ជាពិសេសនៅសេតវិមាន លោក Kim Darroch បានព្រមានថាសេតវិមានជានិច្ចកាលស្ថិតក្នុងស្ថានភាពច្របូកច្របល់ ហើយប្រធានាធិបតីអាមេរិកនឹងបញ្ចប់អាណត្តិដោយការជូថត់។
តាម សារព័ត៌មាន Daily Mail របស់អង់គ្លេសថា ឯកសារនេះបានចែងលំអិតអំពីការវាយតម្លៃរបស់លោក Kim Darroch អំពីរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ចាប់ពីឆ្នាំ ២០១៧ មក។ ព័ត៌មានដែលបានបែកធ្លាយទាំងនេះ ត្រូវបានក្រសួងការបរទេសអង់គ្លេសបញ្ជាក់ ហើយរងការរិះគន់យ៉ាងខ្លាំងក្លាពីប្រធានធិបតី លោក Donald Trump។ លោក Donald Trump បានប្រកាសថា អាមេរិកសម្រេចកាត់ផ្ដាច់ទំនាក់ទំនងជាមួយលោក Kim Darroch៕