ឯកអគ្គរដ្ឋទូត Dinh Ngoc Linh សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងម៉ាឡេស៊ី

(VOVWORLD) - កាលពីថ្ងៃទី ១៥ ខែមករា ទីភ្នាក់ងារសារព័ត៌មានជាតិម៉ាឡេស៊ី (Bernama) បានចុះផ្សាយ បទសម្ភាសន៍ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Dinh Ngoc Linh ដែលមានចំណងជើងថា“វៀតណាម - ម៉ាឡេស៊ីបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ” ដែលក្នុងនោះបានអះអាងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងឆ្ពោះទៅរកការជំរុញសន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងលើកឡើងពីសារៈសំខាន់នៃរយៈពេល ៥០ ឆ្នាំដែលវៀតណាម និងម៉ាឡេស៊ីបង្កើតទំនាក់ទំនងការទូត (៣១ មីនា ១៩៧៣ - ៣១ មីនា ២០២៣) ។

ឯកអគ្គរដ្ឋទូត Dinh Ngoc Linh ជឿជាក់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ជាពិសេសបន្ទាប់ពីវៀតណាមនិងម៉ាឡេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ (ខែធ្នូឆ្នាំ ២០២៣) ។

ឯកអគ្គរដ្ឋទូត Dinh Ngoc Linh សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងម៉ាឡេស៊ី - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Dinh Ngoc Linh បានឆ្លើយបទសម្ភាសជាមួយអ្នកយកព័ត៌មាន Bernama។ រូបថត៖ Hang Linh/TTXVN

អំពីនយោបាយ ឯកអគ្គរដ្ឋទូត Dinh Ngoc Linh បានលើកច្បាស់ថា វៀតណាមនិងម៉ាឡេស៊ីប្តេជ្ញាអនុវត្តផែនការសកម្មភាព (POA) ប្រកបដោយប្រសិទ្ធភាព សំដៅអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដំណាក់កាល ២០២១-២០២៥។ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នឹងក្លាយជាកម្លាំងចលករដើម្បីពង្រឹងទំនុកទុកចិត្តយុទ្ធសាស្ត្រ និងធ្វើឱ្យស៊ីជម្រៅថែមតៀតកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឆ្ពោះទៅរកការរំលឹកខួបលើកទី ១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ ២០២៥ ។

ទាក់ទងនឹងសេដ្ឋកិច្ច ឯកអគ្គរដ្ឋទូត លោក Dinh Ngoc Linh បានឲ្យដឹងថា ប្រទេសទាំងពីរកំពុងចាត់ទុកឧស្សាហកម្មហាឡាល ជាទិសដៅសហប្រតិបត្តិការពោរពេញទៅដោយសក្តានុពល។

ស្ដីពីសន្តិសុខនាវាចរណ៍ ឯកអគ្គរដ្ឋទូត Dinh Ngoc Linh បានចាត់ទុកថា៖ ប្រទេសទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការដើម្បីរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត។ លោកបានសង្កត់ធ្ងន់ថា ប្រការសំខាន់គឺត្រូវគោរពយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបញ្ចប់ការចរចារស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ