ឯកអគ្គរដ្ឋទូត Le Thanh Tung៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីគុយបានៅវៀតណាម គឺសំដៅ​ពូនជ្រុំ​ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ

(VOVWORLD) - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា លោក Le Thanh Tung បានសង្កត់ធ្ងន់យ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមប្រចាំនៅប្រទេសគុយបា មុនពេលដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកញ្ញាដល់ថ្ងៃទី ២ ខែតុលា របស់នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz។
ឯកអគ្គរដ្ឋទូត Le Thanh Tung៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីគុយបានៅវៀតណាម គឺសំដៅ​ពូនជ្រុំ​ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ - ảnh 1លោក Le Thanh Tung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅគុយបា។ (រូបថត៖ Mai Phương/TTXVN)

យោងតាមឯកអគ្គរដ្ឋទូត Le Thanh Tung នេះជាលើកទីមួយហើយក្នុងរយៈពេលជិត ៥០ ឆ្នាំដែលនាយករដ្ឋមន្ត្រីគុយបាបានមកបំពេញទស្សនកិច្ចនៅវៀតណាម ពីព្រោះតួនាទីរបស់នាយករដ្ឋមន្ត្រីត្រូវបានគុយបាស្ដារឡើងវិញ បន្ទាប់ពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៩។

លោកឯកអគ្គរដ្ឋទូត Le Thanh Tung បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម របស់នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងឯកភាពលើទិសដៅ និងវិធានការជាក់លាក់ ដើម្បីពង្រឹងថែមទៀតនូវយន្តការសហប្រតិបត្តិការរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-គុយបា ហើយទន្ទឹមនឹងនោះ ជំរុញធុរកិច្ចនៃប្រទេសទាំងពីរ សហការគ្នាវិនិយោគលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ជាពិសេសលើវិស័យផលិតកម្ម និងកែច្នៃស្បៀងអាហារ ថាមពលកកើតឡើងវិញរួមមាន ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងទេសចរណ៍៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ