ឯកអគ្គរដ្ឋទូត Nguyen Quoc Dung ជួបសន្ទនាការងារជាមួយថ្នាក់ដឹកនាំនៃក្រសួងការបរទេសអាមេរិក

(VOVWORLD) - ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអាមេរិកដែលបានជួយឧបត្ថម្ភនូវវ៉ាក់សាំងដល់វៀតណាមដើម្បីទប់ ទល់នឹងជំងឺរាតត្បាត កូវីដ-១៩

ឯកអគ្គរដ្ឋទូត Nguyen Quoc Dung ជួបសន្ទនាការងារជាមួយថ្នាក់ដឹកនាំនៃក្រសួងការបរទេសអាមេរិក - ảnh 1លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung បសន្ទនាការងារជាមួយអនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការបរទេសអាមេរិកលោកស្រី Wendy Sherman។ (រូបថត៖ VOV)
នាថ្ងៃទី ២៣ ខែមីនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក Nguyen Quoc Dung បានជួបសន្ទនាការងារជាមួយអនុរដ្ឋមន្ត្រីទីមួយលោកស្រី Wendy Sherman នៅទីស្នាក់ការក្រសួងការបរទេសអាមេរិក។
ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអាមេរិកដែលបានជួយឧបត្ថម្ភនូវវ៉ាក់សាំងដល់វៀតណាមដើម្បីទប់ ទល់នឹងជំងឺរាតត្បាតកូវីដ- ១៩ ហើយមានបំណងថា អាមេរិកនឹងបន្តជួយឧបត្ថម្ភនូវ ឱសថ បរិក្ខារពេទ្យ ជាពិសេសគឺវ៉ាក់សាំងសម្រាប់កុមារ ដើម្បីវៀតណាមឆ្ពោះទៅរក ការគ្រប់គ្រងជំងឺរាតត្បាតយ៉ាងពេញ លេញ។ ក្នុងឱកាសនេះ ភាគីទាំងពីរបានពិភាក្សាអំពីអាទិភាពនានាក្នុងឆ្នាំ២០២២ ដើម្បី ជំរុញថែមទៀតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក ក្នុងនោះ សង្កត់ធ្ងន់លើសារៈ សំខាន់នៃការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។
លោកស្រីអនុរដ្ឋមន្ត្រី Sherman បានវាយតំលៃខ្ពស់ចំពោះភាពម្ចាស់ការ សកម្មរបស់វៀតណាមក្នុង អាស៊ាន ហើយសម្ដែងនូវបំណងចង់នាំឲ្យទំនាក់ទំនងអាស៊ាន-អាមេរិកឡើងកំពស់ថ្មី មួយ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់ រួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ