ឯកអគ្គរដ្ឋទូត Pham Sanh Chau ចុះឈ្មោះតំណែងអគ្គនាយក UNESCO

(VOVworld)-នាថ្ងៃទី២៧មេសា ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Sanh Chau
 ឧបការីរដ្ឋមន្ត្រីការបរទេស បានអញ្ជើញបង្ហាញចំពោះមុខក្រុមប្រឹក្សាប្រតិបត្តិនៃ
 អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) និង
ឯកអគ្គរដ្ឋទូតសមាជិកនូវកម្មវិធីសកម្មភាពរបស់ខ្លួន ក្នុងនាមជាមួយបេក្ខជន
ដំណែង អគ្គនាយករបស់អង្គការនេះ។ បទបង្ហាញរបស់លោក Pham Sanh Chau
និងបេក្ខជនចំនួន៨រូបទៀតបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី១៩មេសា
និងថ្ងៃទី៤ ឧសភា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ UNESCO លើក
ទី២០១ដែល ប្រព្រឹត្តទៅក្នុងថ្ងៃទី១៩មេសានិងទី៤ឧសភានៅទីក្រុងប៉ារីសប្រទេស
បារាំង។

ឯកអគ្គរដ្ឋទូត Pham Sanh Chau ចុះឈ្មោះតំណែងអគ្គនាយក UNESCO - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Sanh Chau


        ក្នុងកម្មវិធីសកម្មភាពរបស់ខ្លួន លោក Pham Sanh Chau បានដាក់ចេញសារ
ធំៗចំនួន៣ស្តីពីទស្សនវិស័យ UNESCO៖

        “ទី១ UNESCO ត្រូវអនុវត្តបេសកកម្មសន្តិភាពបន្តទៀត ដោយសារនោះជា
បេសកកម្មខ្ពង់ខ្ពស់ ដែលបានកំណត់ច្បាស់ក្នុងរដ្ឋធម្មនុញ្ញ UNESCO។ ទីពីរគឺ
UNESCO ត្រូវបន្តដំណើរការកែទម្រង់។ ទី៣គឺ UNESCO គប្បីបំពេញឲ្យបានល្អ
ថែមទៀតនូវការងារផ្សព្វផ្សាយ សំដៅធ្វើឲ្យពិភពលោកយល់ច្បាស់ថា  UNESCO
មិនត្រឹមតែបំពេញការងារវប្បធម៌ អប់រំប៉ុណ្ណោះទេ ថែមទាំងលើវិស័យវិទ្យាសាស្ត្រ
ធម្មជាតិនិងសង្គមទៀតផង”។

        បទបង្ហាញជាភាសាអង់គ្លេសរបស់លោក Pham Sanh Chau បានមិត្តភក្តិអន្តរ
ជាតិវាយតម្លៃខ្ពស់ដោយសារការបកស្រាយយ៉ាងក្បោះក្បាយ។ នេះជាលើកដំបូង
ដែលវៀតណាមបានឧទ្ទេសនាមបេក្ខជនចូលឈ្មោះក្នុងអង្គការអន្តរជាតិសំខាន់
មួយនេះ។ តាមបទបញ្ញត្តិរបស់អង្គការ UNESCO ក្នុងកិច្ចប្រជុំលើកទី២០២ ដែល
នឹងរៀបចំនា ខែតុលាខាងមុខ  ក្រុមប្រឹក្សាប្រតិបត្តិ UNESCO នឹងបោះឆ្នោតជ្រើស
រើសបេក្ខជន​តែមួយកត់ សម្រាប់ដាក់ជូនមហាសន្និបាត UNESCO លើកទី៣៩
 នឹងប្រព្រឹត្តទៅនា ខែវិច្ឆិកា២០១៧ដើម្បីធ្វើការអនុម័តតាមរយៈការបោះឆ្នោត
សម្ងាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ