ឯកអគ្គរដ្ឋទូត Vu Ho ៖ លទ្ធផលនៃសន្និសីទចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន "បានសន្យាឆ្នាំនៃកិច្ចសហប្រតិបត្តិការអាស៊ានមានភាពរស់រវើក និងជាក់ស្តែង"
(VOVWORLD) - នាថ្ងៃទី ២៩ ខែមករា នៅទីក្រុង Luang Prabang ប្រទេសឡាវ សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទទួលបានជោគជ័យយ៉ាងល្អប្រសើរ។
ទាក់ទងនឹងអត្ថន័យនិងលទ្ធផលនៃសន្និសីទលើកនេះ ឯកអគ្គរដ្ឋទូតលោក Vu Ho ប្រធាន SOM អាស៊ានវៀតណាមបានមានប្រសាសន៍ថា សន្និសីទនេះ បានកំណត់ចំណុចស្នូលនិងអាទិភាពរបស់អាស៊ានជាមូលដ្ឋានសម្រាប់ការតម្រងទិសនៃកិច្ចសហប្រតិបត្តិការអាស៊ានក្នុងឆ្នាំនេះ។ បណ្តាប្រទេសបានឯកភាពលើអាទិភាពចំនួន ៩ របស់អាស៊ានលើខ្លឹមសារទាំងពីរស្តីពីការតភ្ជាប់ និងភាពខ្លួនទីពឹងខ្លួន ដោយឆ្លុះបញ្ចាំងពីតម្រូវការរួមរបស់អាស៊ាននៅចំពោះមុខតម្រូវការនៃយុគសម័យ។
លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM ASEAN វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ថ្ងៃទី ២៨ ខែមករា។ រូបថត៖ Pham Kien/VNA |
ចំពោះ “ភាពខ្លួនទីពឹងខ្លួន” អាស៊ាននឹងផ្តោតលើការកសាងយុទ្ធសាស្ត្រអនុវត្តន៍ចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥ ពង្រឹងមជ្ឈភាពរបស់អាស៊ាន ជម្រុញកិច្ចសហប្រតិបត្តិការបរិស្ថាន បង្កើនការចូលរួមនិងការរួមចំណែករបស់នារី កុមារ និងលើកកម្ពស់សមត្ថភាពសុខាភិបាលក្នុងតំបន់។ ទាក់ទងនឹង “ការតភ្ជាប់” អាស៊ាននឹងជំរុញការតភ្ជាប់រវាងបណ្ដាខឿនសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងបរិយាប័ន្ន ផ្លាស់ប្តូរឆ្ពោះទៅអនាគតឌីជីថល និងពង្រីកតួនាទីរបស់វប្បធម៌ សិល្បៈក្នុងដំណើរការធ្វើសមាហរណកម្មតំបន់។
លើកឡើងអំពីការរួមវិភាគទានរបស់គណៈប្រតិភូវៀតណាមនៅសន្និសីទ លោកឯកអគ្គរដ្ឋទូត Vu Ho បានអះអាងថា ដោយឈរលើស្មារតីម្ចាស់ការ សកម្ម និងច្នៃប្រឌិត គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រី Bui Thanh Son បានចូលរួមនិងមានការរួមវិភាគទានជាច្រើន ចំពោះជោគជ័យនៃសន្និសីទ។ លោករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ថា ទិសដៅនៃការកសាងយុទ្ធសាស្ត្រសហប្រតិបត្តិការឆ្នាំ ២០៤៥ មានលក្ខណៈបរិយាប័ន្ន និងគ្រប់ជ្រុងជ្រោយជាមួយនឹងយន្តការតាមដាននិងវាយតម្លៃ សំដៅលើកកម្ពស់ការអនុវត្តនិងជំរុញដំណើរការកសាងសហគមន៍ប្រកបដោយចីរភាព និងតុល្យភាព។ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់ថា អាស៊ានគប្បីរក្សាសាមគ្គីភាព ការស្រុះចិត្តគំនិតគ្នា ពង្រីកស្វ័យភាពយុទ្ធសាស្ត្រ ពង្រឹងគោលជំហរនិងគោលការណ៍ក្នុងបញ្ហាសមុទ្រខាងកើត មីយ៉ាន់ម៉ា ; រក្សាវិធីសាស្រ្តប្រកបដោយតុល្យភាពនិងបរានុម័ត លើកកម្ពស់តួនាទីនិងសម្លេងក្នុងបញ្ហាទាក់ទិនដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងលើពិភពលោក៕