ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូវៀតណាមជូនសារតាំងចំពោះអគ្គនាយកខុទ្ទកាល័យអង្គការសហប្រជាជាតិ
|
ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅហ្សឺណែរ ជូនសារតាំងចំពោះអគ្គនាយកខុទ្ទកាល័យអង្គការសហប្រជាជាតិ |
(VOV)_នាថ្ងៃទី២១វិច្ឆិកា នៅទីក្រុង ហ្សឺណែរ(ប្រទេសស្វីស) ឯកអគ្គរដ្ឋទូត លោក Duong Chi Dung ប្រធានគណៈប្រតិភូវៀតណាម អមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិនានា ប្រចាំនៅទីក្រុង ហ្សឺណែរ បានមានជំនួបសន្ទនាជាមួយលោក Michael Moller អគ្គនាយកខុទ្ទកាល័យអង្គការសហប្រជាជាតិ ប្រចាំនៅ Genava ( UNOG) និងជូនសារតាំង ចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon។ នៅទីនេះ ឯកអគ្គរដ្ឋទូត លោក Duong Chi Dung បានអះអាងថា៖ គោលនយោបាយកិច្ចការបរទេស និងធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់វិស័យរបសវៀតណាម។ ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖វៀតណាមវាយតំលៃខ្ពស់ជានិច្ចចំពោះការរួមវិភាគទានដ៏ធំធេង និងសកម្ម របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon ក្នុងសកម្មភាពទាំងឡាយរបស់អង្គការសហប្រជាជាតិ និងការបង្កើនទំនាក់ទំនងរវាងអង្គការសហប្រជាជាតិនិងវៀតណាម។ ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតក៏បានផ្ញើសេចក្ដីសាកសួរសុខទុក្ខ របស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ជូនចំពោះអគ្គលេខាធិការថ្មី អង្គការសហប្រជាជាតិ លោក Antonio Guterres ផងដែរ៕