ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ បញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួន

(VOVWORLD) - នាថ្ងៃទី ១៥ ខែកុម្ភៈ នេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានបញ្ចប់ប្រកបដោយជោគជ័យអាណត្តិបេសកកម្មរបស់ខ្លួនជាផ្លូវការ នូវតួនាទីជាប្រធានបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) សហរដ្ឋអាមេរិក ហើយបានវិល ត្រឡប់មកមាតុប្រទេសវិញ។

ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ បញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួន - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy (រូបថត៖ អង្គការសហប្រជាជាតិ)

មុនពេលផុតអាណត្តិ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានជួបសំណេះសំណាលជម្រាបលាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres;  អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាពលោក Jean-Pierre Lacroix; ឯកអគ្គរដ្ឋទូតនិងប្រធានគណៈប្រតិភូនៃប្រទេសសមាជិកអង្គការសហប្រជាជាតិ ដៃគូនិងមិត្តភក្តជាច្រើនទៀត។

តំណាងអ.ស.ប, ឯកអគ្គរដ្ឋទូត ដៃគូ និងមិត្តភក្តិក្នុងប្រទេសសាមីបានបង្ហាញការវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានជាក់ស្តែងរបស់វៀតណាម និងលោកឯកអគ្គរដ្ឋទូតផ្ទាល់ចំពោះការងាររបស់ អ.ស.ប នាពេលកន្លងមក រួមចំណែកលើកកំពស់ឋានៈនិងរូបភាពរបស់វៀតណាមក្នុងសហគមន៍អន្តរជាតិ។

សូមគូសបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចូលកាន់តំណែងជាប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៨។ ក្នុងអំឡុងពេលកាន់តំណែង លោកបានចូលរួមចំណែកក្នុងការជំរុញក្រុមប្រឹក្សាសន្តិសុខឱ្យអនុម័តលើឯកសារសំខាន់ៗដូចជា សេចក្តីសម្រេចចិត្តចំនួន ២ ស្តីពី “ការពារហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ជីវិតរបស់ប្រជាជន” និង “ពន្យាយន្តការរបស់តុលាការដែលនៅសេសសល់”។

នៅឆ្នាំ ២០២០ លោកឯកអគ្គរដ្ឋទូតទទួលតួនាទីជាប្រធានគណៈកម្មាធិការអាស៊ាននៅទីក្រុង ញូវយ៉ក និងជំរុញមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីកិច្ច សហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ដែលមានសហឧបត្ថម្ភពីប្រទេសចំនួន ១១០។ នៅឆ្នាំ ២០២១ លោកឯកអគ្គរដ្ឋទូតក៏បានជំរុញឱ្យមហាសន្និបាតអង្គការសហប្រជាជាតិអនុម័ត លើសេចក្តីសម្រេចចិត្តមួយ ដោយកំណត់យកថ្ងៃទី ២៧ ខែធ្នូ ជាទិវាអន្តរជាតិត្រៀមជាស្រេចបង្ការជំងឺរាតត្បាតនិងបង្កើតក្រុមមិត្តនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ