ឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នដំណាងរបស់វៀតណាមនៅឯបរទេសជាស្ពានតភ្ជាប់វៀតណាមជាមួយប្រទេសនានាលើពិភពលោក
|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានជួបធ្វើការជាមួយបណ្ដាឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នដំណាងរបស់វៀតណាមនៅឯបរទេស |
(VOV)_នារសៀលថ្ងៃទី១ កក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀត
ណាម លោក Nguyen Sinh Hung បានជួបធ្វើការជាមួយបណ្ដាឯកអគ្គរដ្ឋទូត
ប្រធានស្ថាប័នដំណាងរ បស់វៀតណាមនៅឯបរទេសដែលទើបនឹងបានចាត់តាំង
ទៅបំពេញបេសកកម្ម អាណត្តិ ២០១៥-២០១៨។ លោកប្រធានរដ្ឋសភា Nguyen
Sinh Hung សុំអោយ៖ បណ្ដាអ្នកការទូតត្រូវឆ្លៀតយកគ្រប់ឱកាសសហប្រតិបត្តិការ
លើគ្រប់វិស័យ ជំនះពុះពារលើការលំបាក រួមចំណែកសកម្មសំរាប់ការអភិវឌ្ឍន៍
ប្រទេសជាតិ។ លោក Nguyen Sinh Hung ក៏បានស្នើអោយបណ្ដាអ្នកការទូតត្រូវ
ជ្រួតជ្រាបល្អរាល់ទស្សនះ គោលមាគា៍កិច្ចការបរទេសរបស់បក្ស ខំប្រឹងប្រែងជំ
រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្ដាប្រទេស។ ខំប្រឹងប្រែងជំរុញ
ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ៖ នយោបាយ ការពារជាតិ សន្តិសុខ
សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ អប់រំ រវាងវៀតណាមជាមួយប្រទេសនានាលើពិភព
លោក។
ទន្ទឹមនឹងនោះ ប្រធានរដ្ឋសភាក៏បានស្នើអោយគ្រប់ស្ថាប័នដំណាងការទូត
ត្រូវតែយកចិត្តទុកដាក់ ថែទាំ និងការពារជនវៀតណាមនៅឯបរទេសច្រើនថែម
ទៀតផងដែរ៕