ឯកអគ្គរដ្ឋទូត លោក Vu Quang Minh៖ ទំនាក់ទំនងវៀតណាម-សាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់បន្តស៊ីជម្រៅ និងអភិវឌ្ឍន៍ជាក់ស្តែង

(VOVWORLD) - ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier និងលោកជំទាវ Elke Büdenbender នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃអង្គារ និងថ្ងៃពុធ (២៣-២៤ មករា)។

ឯកអគ្គរដ្ឋទូត លោក Vu Quang Minh៖ ទំនាក់ទំនងវៀតណាម-សាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់បន្តស៊ីជម្រៅ និងអភិវឌ្ឍន៍ជាក់ស្តែង - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Vu Quang Minh (រូបថត៖ TTXVN)

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Vu Quang Minh ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងទ្វេភាគីកំពុងបន្តស៊ីជម្រៅ និងមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់លើវិស័យជាច្រើន។ វាកាន់តែមានន័យនៅពេលដែល នេះគឺជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោកប្រធានាធិបតី Frank-Walter Steinmeier ក្នុងឆ្នាំ ២០២៤ និងក៏ជាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ដើមដំបូងរវាងប្រទេសទាំងពីរក្នុងឆ្នាំថ្មី ២០២៤ ដែលជាឆ្នាំដ៏សំខាន់ឆ្ពោះទៅរកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអាល្លឺម៉ង់ នៅឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Steinmeier នឹងមានឱកាសធ្វើជាសាក្សីដោយផ្ទាល់ចំពោះគម្រោង "បង្គោលសើន" របស់អាល្លឺម៉ង់នៅវៀតណាម គម្រោងដែលត្រូវបានចុះហត្ថលេខា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០០៨ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ដែលបាននិងកំពុងទទួលផ្លែផ្កាជាបណ្តើរៗ។

តាមរបៀបវារៈ លោកប្រធានាធិបតី Frank-Walter Steinmeier នឹងជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់វៀតណាម ដើម្បីពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យជាច្រើន ក៏ដូចជាលើបញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ខ្លឹមសារ សំខាន់នៃដំណើរទស្សនកិច្ចនេះគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខណៈដែលប្រធានាធិបតី Frank-Walter Steinmeier ត្រូវបានអមដំណើរដោយគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ដ៏ធំមួយ ដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗគ្នាជាច្រើន។

វិស័យមួយទៀតដែលភាគីទាំងពីរចាប់អារម្មណ៍ខ្លាំងគឺកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងនាំពលករជំនាញវៀតណាមទៅធ្វើការនៅប្រទេសអាល្លឺម៉ង់។ តាមគម្រោង រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម និងរដ្ឋមន្ត្រីក្រសួងការងារ និងសង្គមអាល្លឺម៉ង់ នឹងចុះហត្ថលេខាលើពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ