ឯកអគ្គរដ្ឋទូត អគ្គកុងស៊ុលនាំមកនូវធនធាននិងឧត្តមភាពជូនដល់ប្រទេសជាតិ
(VOVWORLD) - នារសៀលថ្ងៃទី ៧ ខែវិច្ឆិកានៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម លោក Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយ ឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលមុននឹងទៅបំពេញបេសក កម្មការទូតអាណត្តិ ២០១៩ - ២០២២។
ទិដ្ឋភាពនៃជំនួប |
ថ្លែងនៅក្នុងពិធីនេះ លោក Pham Minh Chinh បានស្នើថា អគ្គរដ្ឋទូតនិងអគ្គកុង ស៊ុលទាំងអស់ គួរតែលើកកម្ពស់តួនាទីស្នូលរបស់ខ្លួននិងឆ្លៀតយកការគាំទ្រពីអន្តរ ជាតិដើម្បីនាំមកនូវប្រភពធនធាននិងឧត្តមភាពជូនដល់ប្រទេសជាតិ ប៉ុន្តែនៅតែត្រូវពឹងផ្អែកលើទស្សនៈរបស់បក្ស រក្សាឯករាជ្យនិងអធិបតេយ្យភាពរបស់ប្រទេសជាតិ។ ម្យ៉ាងវិញទៀត ឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលដែលតំណាងឱ្យវៀតណាមនៅឯបរទេសត្រូវក្កាប់ជាប់នូវស្ថានភាពជាក់ស្តែង ដើម្បីធ្វើសេនាធិការជូនបក្សនិងរដ្ឋសម្រាប់រៀប ចំសកម្មភាពកិច្ចការបរទេសស្របតាមស្ថានភាពនិងលក្ខខណ្ឌជាក់លាក់របស់ប្រទេសនីមួយៗ។
បណ្តាអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលដែលត្រូវបានតែងតាំងថ្មីលើកនេះ នឹងតំណាងឱ្យ វៀតណាមនៅក្នុងប្រទេសចំនួន ៧៤ លើជុំវិញពិភពលោក៕