ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម៖ប្រធាន Fidel Castro ជានិច្ចកាលចាត់ទុកវៀត ណាមដូចជាបងប្អូនជិតស្និទ្ធ
(VOVworld)-អគ្គមគ្គុទេស Fidel Castro ជានិច្ចការគោរពនិងផ្តល់អាទិភាពអភិវឌ្ឍន៍
ទំនាក់ ទំនងជាមួយវៀតណាមនិងចាត់ទុកវៀតណាមជាបងប្អូនជិតស្និទ្ធ។ រវាង
លោកប្រធាន Fidel Castro និងលោកប្រធានហូជីមិញហាក់ដូចជាមាននិស្ស័យ
ផ្សាភ្ជាប់ផងដែរ។ ទំនាក់ ទំនងភារតៈនេះជាទ្រព្យសម្បត្តឧត្តងឧត្តមដែលប្រជា
ជាតិទាំងពីរវៀតណាមនិងគុយបាត្រូវ ពង្រឹងនិងពង្រីកជានិច្ច។ ឯកអគ្គរដ្ឋទូត
គុយបាប្រចាំនៅវៀតណាម Herminio Lo’pez Di’az បានសង្កត់ធ្ងន់ដូច្នេះនៅក្នុង
ការឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀត ណាមក្នុងពេល
ដែលទទួលដំណឹងថាលោក Fidel Castro វីរៈបុរសរបស់គុយបាទើបនឹង លាចាក
លោកក្នុងជូន្មាយុ៩០ឆ្នាំ។
ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម Herminio Lo’pez Di’az បានអះអាង
ថា៖អ្វីៗ ដែលលោកប្រធាន Fidel ធ្វើឲ្យប្រទេសគុយបាគឺធំធេងណាស់។មិនត្រឹម
តែដឹកនាំបដិវត្តន៍ ដណ្តើមឯករាជ្យ អធិបតេយ្យភាពសម្រាប់គុយបាប៉ុណ្ណោះទេ
ថែមទាំងរួមចំណែកកសាង សង្គមយុត្តិធម៌សម្រាប់មនុស្សគ្រប់រូប ជាពិសេសក្នុង
ការទាក់ទង់ផ្ទាល់នឹងឱកាស អប់រំឥតគិតថ្លៃនិងការថែទាំសុខាភិបាលទៀតផង។
ឯកអគ្គរដ្ឋទូតរូបនេះបានបញ្ជាក់ថា៖
“នេះជារាល់សមិទ្ធិសំខាន់ៗដែលបានពិភពលោកទាំងមូលទទួលស្គាល់និង
ជួយឲ្យ គុយបាមានលក្ខណៈងាយស្រួលក្នុងការទទួលបានសន្ទស្សន៍ខ្ពស់អំពីការ
ធានាសន្តិសុខ សង្គម។លើសពីនេះទៅទៀត លោកបានជួយលើកកំពស់ឋានៈ
របស់គុយបាលើឆាកអន្តរ ជាតិទៀតផង”។
ចំពោះវៀតណមវិញ ប្រធាន Fidel ជានិច្ចកាលបានមានមនោសញ្ជេតនាយ៉ាង
ជ្រាល ជ្រៅ។ ជាពិសេស លោកប្រធាន Fidel Castro បានអញ្ជើញមកទស្សនានៅ
វៀតណាមចំនួន៣ លើក ពោលគឺនៅឆ្នាំ១៩៧៣ បន្ទាប់មកគឺនៅឆ្នាំ១៩៩៥និងឆ្នាំ
២០០៣។ លោកឯកអគ្គរដ្ឋទូត គុយបា Herminio Lo’pez Di’az បានឲ្យដឹងថែមទៀត
ថា៖
“អញ្ជើញមកទស្សនានៅវៀតណាមប៉ុន្មានលើកនោះលោក Fidel មានឱកាស
ទទួលយក មនោសញ្ជេតនាស្រឡាញ់រាប់អានរបស់ប្រជាជនវៀតណាមសម្រាប់រូប
លោក ហើយនេះក៏ ជាប្រភពកម្លាំងជម្រុញឲ្យលោកបន្តរួមចំណែកទៅក្នុងការ
អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី។ នៅក្នុងការជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំវៀត
ណាមម្តងៗ លោក Fidel ជានិច្ចកាលមានបំណង ជម្រុញថែមទៀតទំនាក់ទំនង
រវាងប្រទេសទាំងពីរដែលជាទំនាក់ទំនងគំរូនៃទំនាក់ទំនង អន្តរជាតិ”។
លោកឯកអគ្គរដ្ឋទូតគុយបា Herminio Lo’pez Di’az បានជឿជាក់ថា ទំនាក់ទំនង
គុយ បាវៀតណាមនឹងរស់ជាអមតៈ៕