ឯកអគ្គរដ្ឋទូតចិនបញ្ជាក់លើការបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាមួយវៀតណាម
(VOVWORLD) - ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន វៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំខាល ចត្វាស័ក ២០២២ ឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម លោក Xiong Bo បានបញ្ជាក់ថា ទោះបីជាជួបការលំបាកដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ- ១៩ ក៏ដោយ ប៉ុន្តែទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងចិន-វៀតណាមបន្តត្រូវបានជំរុញយ៉ាងខ្លាំងក្លាក្នុងឆ្នាំ២០២២។
ឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម លោក Xiong Bo។ (រូបថត៖ VNA) |
តាមលោក ឯកអគ្គរដ្ឋទូតថា ក្នុងស្ថានភាពជំងឺរាតត្បាតដ៏ស្មុគស្មាញ បក្ស និងរដ្ឋាភិបាលវៀត ណាមបានអនុវត្តន៍បាវចនាដាក់ប្រជាជនជាមជ្ឈភាព ហើយអនុវត្តន៍ដោយព្រមៗគ្នា នូវការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខិតខំរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច GDP សម្រេចបានកំណើន២,៥៨%។ លោកឯកអគ្គរដ្ឋទូត Xiong Bo ក៏បានសង្កត់ធ្ងន់ថា ក្រោមការតម្រង់ទិស យុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលនៃបក្សកុម្មុយនិស្តទាំងពីរ ក្នុងរយៈពេលមួយឆ្នាំ កន្លងមក ទំនាក់ទំនងចិន-វៀតណាមរក្សាបាននូវសន្ទុះអភិវឌ្ឍន៍ដ៏ល្អប្រសើរ ហើយ ការជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យ មានការបោះជំហានទៅមុខ។
លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថែមទៀតថា ឆ្នាំ២០២២ គឺជាឆ្នាំដែលមានអត្ថន័យដ៏ សែនសំខាន់សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់ទំនាក់ទំនងចិន-វៀតណាម។ ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាម ដើម្បីអនុវត្តន៍ទិសដៅយុទ្ធសាស្ត្រ ជាន់ខ្ពស់ រក្សារឹងមាំប្រពៃណីមិត្តភាពរវាងប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ការពារផលប្រយោជន៍ជាយុទ្ធ សាស្ត្ររួម ជំរុញទំនាក់ទំនងចិន-វៀតណាមឲ្យកាន់តែរីកចម្រើនយ៉ាងរឹងមាំ ក៏ដូច ជាជំរុញការអភិវឌ្ឍនៃប្រទេសនីមួយៗ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូន ប្រជាជននៃប្រទេសទាំងពីរផងដែរ៕