ឯកអគ្គរដ្ឋទូតចិនវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - ឯកអគ្គរដ្ឋទូតចិនប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Deng Xijun បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាជំរុញការស្ដារសេដ្ឋកិច្ចឡើង ក្រោយពីកូវីដ ១៩។
នៅក្នុងអត្ថបទសរសេរស្ដីពី“ កិច្ចសហប្រតិបត្តិការលើកកម្ពស់ទំនាក់ទំនងចិន - អាស៊ាន” ដែលត្រូវបានចុះផ្សាយមុនពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ (AMM53) និងកិច្ចប្រជុំពាក់ព័ន្ធនានានោះ លោក Deng Xijun បានចាត់ទុកថា ចិន និងអាស៊ានគឺជាកម្លាំងចលករដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ហើយប្រការនេះបានបង្ហាញយ៉ាងច្បាស់លាស់ តាមរយៈការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នារយៈពេលកន្លងទៅ។ លើសពីនេះទៅទៀត លោក Deng Xijun ក៏បានឲ្យដឹងថា ភាគីទាំងពីរ កំពុងធ្វើការរួមគ្នាដើម្បីកសាងបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុក្នុងតំបន់ ដើម្បីធ្វើឱ្យស្ថេរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់និងឧស្សាហ កម្មក៏ដូចជាវិស័យហិរញ្ញវត្ថុផងដែរ៕