ឯកអគ្គរដ្ឋទូតថ្មីអាមេរិកប្រចាំនៅវៀតណាមសន្យាជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យ
NHAT QUYNH+HUY HOANG -  
|
ឯកអគ្គរដ្ឋទូតថ្មីអាមេរិកប្រចាំនៅវៀតណាមសន្យាជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យ (VOV) |
Vovworld-នារសៀលថ្ងៃទី១០ធ្នូលោក Ted Osius បានធ្វើពិធីសច្ចាប្រណិធាន
ទទួលដំណែងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមដោយកិច្ចសន្យាខំប្រឹង
ប្រែងជមរុញធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេស
ទាំងពីរ។ ថ្លែងមតិនៅពិធីនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បាន
ចាត់ទុកថា វៀតណាមឥឡូវនេះជាគំរូជោគជ័យដ៏ធំធេងអំពីសេដ្ឋកិច្ច ទំនាក់ទំនង
អាមេរិក-វៀតណាមបានឈានឡើងកំពូលថ្មី។ រីឯលោក Ted Osius ជាជនអាមេរិក
មួយនាក់ក្នុងចំណោមជនអាមេរិកដំបូងរួមកំលាំងកាយចិត្តក្នុងការផ្លាស់ប្តូរដ៏ធំធេង
ក្នុងទំនាក់ទំនងអាមេរិក-វៀតណាម។
ថ្លែងមតិក្នុងពិធីនេះលោកTed Osius បានឲ្យដឹងថា៖
“ថ្ងៃនេះសុប៉ិនរបស់ខ្ញុំនិងគ្រួសារខ្ញុំបានក្លាយទៅជាការពិត។ ប្រទេសវៀតណាម
មួយខ្លាំងមាំមួនឯករាជ្យគោរពនិតិបញ្ញាត្តិនិងសិទ្ធិមនុស្សនឹងជាដៃគូសំខាន់របស់
អាមេរិកក្នុងការខំប្រឹងប្រែងទប់ទល់នឹងការសាកល្បងរួមក្នុងដំបន់និងលើពិភពលោក៕”
NHAT QUYNH+HUY HOANG