ឯកអគ្គរដ្ឋទូតប្រចាំនៅអាមេរិកជូនពរស្នាដៃរបស់គណៈប្រតិភូចូលរួមប្រឡង Olympic គីមីវិជ

ឯកអគ្គរដ្ឋទូតប្រចាំនៅអាមេរិកជូនពរស្នាដៃរបស់គណៈប្រតិភូចូលរួមប្រឡង Olympic គីមីវិជ - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក Nguyen Quoc Cuong បានជួបមុខជូនពរនិងជូនអំណោយឲ្យគណៈប្រតិភូវៀតណាម


       VOV-ដូចនឹងព័ត៌មានដែលបានផ្សាយហើយថា ក្នុងការប្រឡង Olympic គីមីវិជ្ជាអន្តរជាតិលើកទី៤៤បានរៀបចំនៅអាមេរិកជាមួយការចូលរួមរបស់
ប្រទេសចំនួន៧២ បេក្ខជនទាំង៤នាក់របស់វៀតណាមសុទ្ធតែដណ្ដើមបាន
មេដាយ រួមមាន​មេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿងនិងមេដាយ
សំរិទ្ធ១គ្រឿង។​នាថ្ងៃទី​៣០​កក្កដាតាមម៉ោងដំបន់ ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅអាមេរិក Nguyen Quoc Cuong បានជួបមុខជូនពរនិងជូនអំណោយ
ឲ្យគណៈប្រតិភូវៀតណាម។ នៅជំនួបនេះ បណ្ឌិតគីមីវិជ្ជា Do Quy Son ប្រធានគណៈប្រតិភូវៀតណាមបាន​ឲ្យដឹងថា៖

        “បើប្រៀបនឹងប៉ុន្មានឆ្នាំកន្លងទៅលទ្ធផលនេះគួរឲ្យកោតសរសើរ។ បើ
ប្រៀប​នឹងពិភពលោកនោះយើងអាចសប្បាយរីករាយចំពោះលទ្ធផលនេះ។
លទ្ធផល​នេះក៏ដូចជាលទ្ធផលរបស់ច្រើនឆ្នាំបានបង្ហាញជំនាន់វ័យក្មេងវៀត ណាមអំពីបញ្ញាអាចប្រៀបធៀបនឹងជំនាន់វ័យក្មេងរបស់បណ្ដាប្រទេសលើ
ពិភពលោក។”

        នាឆ្នាំខាងមុខការប្រឡង Olympic គីមីវិជ្ជាអន្តរជាតិលើកទី៤៥នឹងបាន
រៀបចំ​នៅរុស្ស៊ី។ វៀតណាមនឹងទទួលរៀបចំការប្រឡង Olympic គីមីវិជ្ជា
អន្តរជាតិលើក​ទី៤៦នៅក្រុងហាណូយនាឆ្នាំ២០១៤។​ តាមគំរោងនឹងមាន
ប្រទេសចំនួន៧៨​ចូលរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ