ឯកអគ្គរដ្ឋទូតរបស់វៀតណាមប្រចាំនៅ អ.ស.ប. ប្រឆាំងជំទាស់ទង្វើរបស់ចិននៅសមុទ្រខាងកើតរបស់វៀតណាម


ឯកអគ្គរដ្ឋទូតរបស់វៀតណាមប្រចាំនៅ អ.ស.ប. ប្រឆាំងជំទាស់ទង្វើរបស់ចិននៅសមុទ្រខាងកើតរបស់វៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូតរបស់វៀតណាមប្រចាំនៅ អ.ស.ប. លោក Le Hoai Tung (Image: VOV World)

(VOVworld) – នាថ្ងៃទី ២ មិថុនា ឯកអគ្គរដ្ឋទូតរបស់វៀតណាមប្រចាំនៅ អ.ស.ប.
លោក Le Hoai Tung បានជួបធ្វើការជាមួយអគ្គលេខាធិការរងនៃ អ.ស.ប. ទទួល
បន្ទុក បណ្ដាបញ្ហានយោបាយ លោក Jeffrey Feltman នៅទីក្រុង New York អាមេរិក
ដើម្បី បន្តជូនដំណឹងឲ្យ អ.ស.ប. អំពីបំរែបំរួលថ្មីបំផុតដែលទាក់ទិនដល់ការដែល
ចិនដោយ ឯកតោភាគីដាក់ស្ថានីយ៍ខួង Haiyan Shiyou ៩៨១ ខុសច្បាប់នៅតំបន់
សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមលើសមុទ្រខាង
កើត។ ឯកអគ្គរដ្ឋទូត Le Hoai Trung ប្រឆាំងជំទាស់ទង្វើបង្ករឿងហេតុពោលខាង
លើរបស់ចិន ក៏ដូចជា ការដែល ចិនបន្តបញ្ជូននាវាការពារក្នុងនោះមាននាវា
យោធានិងយន្តហោះទៅធ្វើសកម្មភាពនៅទីកន្លែងដាក់ស្ថានីយ៍ខួង Haiyan Shiyou
៩៨១ ខុសច្បាប់។ ឯកអគ្គរដ្ឋទូតវៀតណាមក៏បានជូនដំណឹងដល់អគ្គលេខាធិការ
រងរបស់ អ.ស.ប. អំពី ការដែលបណ្ដានាវារបស់ចិនបានមានរចនាបុកគមរាម
កំហែងទៅលើនាវាស៊ីវិលរបស់ វៀតណាម។ ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូត Le
Hoai Trung បានស្នើឲ្យ អ.ស.ប. រួមជាមួយសហគមន៍អន្តរជាតិបន្តយកចិត្តទុក
ដាក់គាំទ្របណ្ដាសំណើរសុឆ័ន្ទៈរបស់ វៀតណាម ព្រមទាំងអំពាវនាវឲ្យភាគី
ចិនមិនអនុវត្តអំពើដោយឯកតោភាគីនិងប្រើប្រាស់អំពើហឹង្សារដែលធ្វើឲ្យភាព
តានតឹងឡើងជណ្តើរ។

អគ្គលេខាធិការរងរបស់ អ.ស.ប. លោក Jeffrey Feltman បានសម្តែងការព្រួយបារម្ភ ចំពោះភាពតានតឹងនៅសមុទ្រខាងកើត ព្រមទាំង អំពាវនាវឲ្យភាគីទាក់ទិននានា
ត្រូវ អត់ធ្មត់ ដោះស្រាយជំលោះដោយសន្តិវិធីសមស្របនឹងធម្មនុញ្ញរបស់ អ .ស.ប. និងច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ