ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Tat Thanh ជូនសារតាំងទៅអគ្គទេសាភិបាលអូស្ត្រាលី

(VOVWORLD) - នាថ្ងៃទី ២៧ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh បានអញ្ជើញជូនសារតាំងចំពោះអគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley។ 
ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Tat Thanh ជូនសារតាំងទៅអគ្គទេសាភិបាលអូស្ត្រាលី - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Tat Thanh 

អញ្ជើញថ្លែងនៅក្នុងជំនួបបន្ទាប់ពី ពីធីជូនសារតាំងមក លោកអគ្គទេសាភិបាល David Hurley បាន ជូនពរឱ្យប្រទេសទាំងពីរ បន្តពង្រីក សន្ទុះអភិវឌ្ឍន៍ទំនាក់ទំនងបច្ចុប្បន្ន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទាំងទ្វេភាគីក៏ដូចជាបញ្ហាក្នុងតំបន់និងអន្តរជាតិ ដើម្បីនាំទំនាក់ទំនង រវាងប្រទេសទាំងពីរ ឈានដល់កម្រិតថ្មីមួយ និងលើកកម្ពស់ផលប្រយោជន៍រួមនៃសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវិបុលភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ឯកអគ្គរដ្ឋទូត លោក Nguyen Tat Thanh បានជូនពរឱ្យប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្កើតវ៉ាក់សាំងទប់ស្កាត់កូវីដ ១៩ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលក្រោយជំងឺរាតត្បាតកូវីដ ១៩។  លោកឯកអគ្គរដ្ឋទូតបានអះអាងថា ក្នុងឋានៈថ្មី លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពី រនិងសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ