ឯកអគ្គរដ្ឋទូតវៀតណាមជូនសារតាំងឡើងប្រធានាធិបតីសាធារណរដ្ឋឆែក

(VOVWORLD) -នាថ្ងៃទី២៣ឧសភា ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋ សង្គមនិយមវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Ho Minh Tuan បាន អញ្ជើញជូនសារតាំងចំពោះប្រធានា ធិបតីសាធារណរដ្ឋឆែក លោក Milos Zeman ចាប់ផ្តើមអាណត្តិបំពេញបេសកកម្មការទូតរបស់ខ្លួន។ 

ឯកអគ្គរដ្ឋទូតវៀតណាមជូនសារតាំងឡើងប្រធានាធិបតីសាធារណរដ្ឋឆែក - ảnh 1ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋ សង្គមនិយមវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Ho Minh Tuan បាន អញ្ជើញជូនសារតាំងចំពោះប្រធានាធិបតីសាធារណរដ្ឋឆែក លោក Milos Zeman

នៅក្នុងជំនួបជាមួយលោក Ho Minh Tuan បន្ទាប់ពីពិធីជូនសារតាំងមក លោក Milos Zeman បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍យ៉ាងល្អប្រសើរនៃទំនាក់ទំនងប្រពៃណីមិត្តភាពនិងសហប្រតិបត្តិ ការលើគ្រប់វិស័យរវាងសាធារណរដ្ឋឆែកជាមួយវៀតណាមនាពេលកន្លងទៅ។ លោកប្រធានាធិបតីរូបនេះបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចវៀតណាម គ្រោង នឹងប្រព្រឹត្តទៅនាខែមិថុនាខាងមុខនេះ នឹងមានសហគ្រិនឆែកមួយក្រុមអមដំណើរ ជាមួយប្រធានាធិបតី ហើយភាគីទាំងពីរនិងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ។

        រីឯខ្លួនវិញ លោក Ho Minh Tuan មានបំណងថា រដ្ឋ រដ្ឋាភិបាលនិងរូបលោក ប្រធានាធិបតីឆែកផ្ទាល់ នឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគមជនវៀត ណាមធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសង្គមប្រទេសាមី។លោកឯកអគ្គ រដ្ឋទូតវៀតណាមអះអាងថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន លោកនឹងខិតខំអស់ពី កម្លាំងកាយចិត្ត រួមចំណែកទៅក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រ តិបត្តិការមានផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ ក្នុងនោះមានកិច្ចសហប្រតិបត្តិ ការអំពីសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌និងកីឡា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ