ឯកអគ្គរដ្ឋទូតវៀតណាមត្រូវបានជ្រើសរើសធ្វើជាអគ្គលេខាធិការរងអាស៊ាន

(VOVWORLD) - ឯកអគ្គរដ្ឋទូត លោក Tran Duc Binh  តំណាងអចិន្រ្តៃយ៍របស់ វៀតណាមក្នុងបណ្តាគណៈកម្មាធិការនៃតំណាងអចិន្រ្តៃយ៍អាស៊ាន (CPR) ក្លាយជាអគ្គលេខាធិការរងថ្មីនៃអាស៊ាន។
ឯកអគ្គរដ្ឋទូតវៀតណាមត្រូវបានជ្រើសរើសធ្វើជាអគ្គលេខាធិការរងអាស៊ាន - ảnh 1 ឯកអគ្គរដ្ឋទូត លោក Tran Duc Binh (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំលើកទី ២៧ នៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) នាថ្ងៃទី ៩ ខែកញ្ញា រដ្ឋមន្រ្តីការបរទេសអាស៊ានបានយល់ព្រមតាមសំណើរបស់អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi និងបានឯកភាពក្នុងការជ្រើសរើសឯកអគ្គរដ្ឋទូត Tran Duc Binh  តំណាងអចិន្រ្តៃយ៍របស់វៀតណាមក្នុងបណ្តា គណៈ កម្មាធិការនៃតំណាងអចិន្រ្តៃ យ៍អាស៊ាន (CPR) ក្លាយជាអគ្គលេខា ធិការរងថ្មីនៃអាស៊ានទទួលបន្ទុក សហគមន៍និងកិច្ចការផ្ទៃក្នុងនៃលេខាធិការដ្ឋានអាស៊ាន អាណាត្តិពីខែកុម្ភៈឆ្នាំ២០២១ ដល់ខែកុម្ភៈឆ្នាំ ២០២៤។

ក្នុងឋានៈជាអគ្គលេខាធិការរងទទួលបន្ទុកសហគមន៍និងកិច្ចការផ្ទៃក្នុង ឯកអគ្គរដ្ឋទូត Tran Duc Binh នឹងទទួលបន្ទុកភារកិច្ចអភិបាលកិច្ចផ្ទៃក្នុង ធនធានមនុស្ស ហិរញ្ញវត្ថុនិងថវិកា បច្ចេកវិទ្យាព័ត៌មាន ពិធីការ គ្រប់គ្រងព័ត៌មាន ទំនាក់ទំនងសាធារណៈ ច្បាប់ រួមទាំងគ្រប់គ្រងរាល់គម្រោងនិងកម្មវិធីសហប្រតិបត្តិការជាមួយដៃគូអាស៊ាននានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ