ឯកអគ្គរដ្ឋទូតវៀតណាមនៅជប៉ុននិយាយអំពីដំណើរទស្សនកិច្ចជប៉ុនរបស់ អគ្គលេខាបក្ស Nguyen Phu Trong
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Nguyen Quoc Cương |
(VOVworld)-ក្នុងការឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេង វៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Nguyen Quoc Cương បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុននាសប្តាហ៍ ខាងមុខរបស់អគ្គលេខាបក្សកុម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong មានអាត្ថន័យសែនសំខាន់។ដំណើរទស្សនកិច្ច
នេះ សំដៅធ្វើឲ្យ ស៊ីជម្រៅថែមទៀត នូវទំនាក់ទំនង “ដៃគូយុទ្ធសាស្ត្រដ៏ជ្រាលជ្រៅ”
នាំទំនាក់ ទំនងនៃប្រទេសទាំងពីរវៀតណាមជប៉ុនឡើងកំរិតថ្មី។ ក្នុងដំណើរទស្សនកិច្ច
ជប៉ុនលើកនេះ អគ្គលេខាបក្ស Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀត
ណាមនឹងមានការជួបសន្ទនាជាមួយព្រះមហាក្សត្រជប៉ុន នាយករដ្ឋ មន្ត្រី Shinzo Abe ថ្នាក់ដឹកនាំនៃបណ្តាគណៈបក្សនយោបាយធំៗនៅជប៉ុន ជាដើម។ តាមគំរោង ក្នុង
ដំណើរទស្សនកិច្ចនេះកិច្ចព្រមព្រៀងនិងឯកសារមួយចំនួននឹងបានចុះហត្ថលេខា
រវាងភាគីទាំងពីរ ៕