ឯកអគ្គរដ្ឋទូតវៀតណាមនៅអាមេរិក លោក Pham Quang Vinh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋវ៉ាស៊ីនតោន

(VOVWORLD) -ឯកអគ្គរដ្ឋទូតវៀតណាមប្រ ចាំនៅអាមេរិក លោក Pham Quang Vinh ទើបនឹងមាន ដំណើរបំពេញទស្សនកិច្ចការងារនៅរដ្ឋវ៉ាស៊ីនតោន ដោយជួបធ្វើការជាមួយថ្នាក់ដឹកនាំ សម្ព័ន្ធក្រុមហ៊ុន Boeing ជួបពិភាក្សាជាមួយតំណាងសហគមន៍សហគ្រាសទីក្រុង Seattle និងតំបន់ជុំវិញមួយចំនួន។

នៅក្នុងជំនួបជាមួយអភិបាលរដ្ឋវ៉ាស៊ីនតោនលោក Jay Inslee នាថ្ងៃទី៩តុលា លោក Pham Quang Vinh បានជូនដំណឹងនូវការបោះជំហានថ្មីនៃទំនាក់ទំនងវៀត ណាម-អាមេរិក។ រីឯអភិបាលរដ្ឋវ៉ាស៊ីនតោនវិញ លោក Jay Inslee បានជូនដំណឹងនូវ ស្ថានភាពអភិវឌ្ឍន៍របស់រដ្ឋវ៉ាស៊ីន តោន រួមទាំងរាល់គោលនយោបាយបើកទូលាយទំ នាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ឆ្ពោះទៅតំបន់អាស៊ី ជាពិសេស យកចិត្តទុកដាក់យ៉ាង ខ្លាំង លើវៀតណាម ដែដៃគូបាននិងកំពុងមានទំនាក់ទំនងសហប្រតិបត្តិការច្រើន ជាមួយរដ្ឋវ៉ាស៊ីនតោនផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមនៅអាមេរិក លោក Pham Quang Vinh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋវ៉ាស៊ីនតោន - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមនៅអាមេរិក លោក Pham Quang Vinh  អញ្ជើញទទួលជួបជាមួយអភិបាលរដ្ឋវ៉ាស៊ីនតោនលោក Jay Inslee 

        នៅក្នុងទីស្នាក់ការរបស់ Boeing លោក Pham Quang Vinh បានផ្ទៀងស្តាប់ថ្នាក់ ដឹកនាំសម្ព័ន្ធក្រុមហ៊ុន បង្ហាញអំពីផែកការបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយ វៀតណាម។ លោក Pham Quang Vinh ក៏បានអញ្ជើញជួបពិភាក្សាជាមួយសហគមន៍ សហគ្រាសរដ្ឋវ៉ាស៊ីនតោនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ