ឯកអគ្គរដ្ឋទូតវៀតណាមនៅអាមេរិក៖វៀតណាមគឺជា “កាតាលីករពិសេស” សម្រាប់ដំណើរការចរចារអាមេរិក-កូរ៉េខាជើង

(VOVWORLD) - កិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើងលើកទី២ នៅទីក្រុងហាណូយគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលកំពុងបានពិភពលោកផ្តោតការយកចិត្តទុកដាក់ជាចម្បងនាពេលបច្ចុប្បន្ននេះ។ 
ឯកអគ្គរដ្ឋទូតវៀតណាមនៅអាមេរិក៖វៀតណាមគឺជា “កាតាលីករពិសេស” សម្រាប់ដំណើរការចរចារអាមេរិក-កូរ៉េខាជើង - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Ha Kim Ngoc អញ្ជើញឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម (រូបថតៈ VOV)

ការដែលប្រទេសទាំងពីរបានស្នើវៀតណាមនិងវៀតណាមយល់ព្រមរៀបចំព្រឹត្តិការណ៍នេះ បានបង្ហាញយ៉ាងច្បាស់ថា វៀតណាមជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ អញ្ជើញឆ្លើយសំភាសន៍អ្នកយកព័ត៌មាន VOV ប្រចាំសហរដ្ឋអាមេរិក មុននឹងប្រព្រឹត្តទៅជំនួបកំពូល ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិកលោក Ha Kim Ngoc បានអះអាងថា៖ “បើក្រឡេកមើលលើវិស័យធានាសន្តិសុខ  ចម្ងាយភូមិសាស្ត្រ និងបដិសណ្ឋារកិច្ចរបស់ប្រទេសម្ចាស់ផ្ទះ រួមទាំងសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍នៅ “កម្រិតពិភពលោក” ... គឺវៀតណាមឆ្លើយតបយ៉ាងល្អ។ ប៉ុន្តែមិនត្រឹមតែប្រទេសវៀតណាមប៉ុណ្ណោះទេ សូម្បីតែប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ក៏បំពេញតាមតម្រូវការទាំងនោះរបស់កូរ៉េខាងជើងនិងសហរដ្ឋអាមេរិកដែរ។

កូរ៉េខាងជើងនិងសហរដ្ឋអាមេរិកបានជ្រើសរើសទីក្រុងហាណូយ - ដែលជាទីក្រុងសន្តិភាពនិងជារដ្ឋធានីរបស់ប្រទេសវៀតណាម ប្រហែលជាដោយសារលក្ខណៈពិសេសរបស់វៀតណាម ពោលគឺ វៀតណាមជា “កាតាលីករពិសេស” សម្រាប់ដំណើរការចរចារអាមេរិក-កូរ៉េខាងជើង។ ភាគីនីមួយៗបានរកឃើញនៅវៀតណាមនូវបំណងប្រាថ្នាដែលគេកំពុងរំពឹងទុកពីភាគីម្ខាងទៀត។ និយារួម វៀតណាមគឺជានិមិត្តរូបនៃបំណងប្រាថ្នាសន្តិភាពនិងការផ្សះផ្សា ពីការប្រឈមមុខគ្នាទៅជាការសន្ទនា ពីការសង្ស័យគ្នាទៅវិញទៅមកទៅជាការកសាងទំនុកចិត្ត និងពីអតីតសត្រូវក្លាយជាដៃគូរបស់គ្នាទៅវិញទៅមក”។

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Ha Kim Ngoc សារដែលវៀតណាមចង់ផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំលើកនេះ មិនត្រឹមតែផ្តល់ទីតាំង ភ័ស្តុ ភារនិងសន្តិសុខសម្រាប់ជំនួបប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តឲ្យភាគីទាំងពីរ “ទុកអតីតកាលមួយអន្លើ ជំនះភាពខុសគ្នា ដើម្បីឆ្ពោះទៅអនាគត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ