ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកូរ៉េខាងត្បូង៖ ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង នាអនាគតនឹងបន្តភ្លឺស្វាងថែមទៀត
(VOVWORLD) - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកូរ៉េខាងត្បូងលោក Nguyen Vu Tu បានអះអាងថា ក្នុងរយៈពេល២៥ឆ្នាំ ចាប់ពីថ្ងៃទី២២ ធ្នូ ឆ្នាំ១៩៩២ ដែលប្រទេស ទាំងពីរបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំងពីរទទួលបានការអភិវឌ្ឍដ៏ ធំធេងលើគ្រប់វិស័យ តាំងពីនយោបាយ ការពារជាតិ សន្តិសុខដល់វប្បធម៌ ទេសចរណ៍និងការជួបប្រាស្រ័យរវាងប្រជាជន។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកូរ៉េខាងត្បូងលោក Nguyen Vu Tu (ខាងស្ដាំ) (រូបថត៖ TTXVN) |
ឆ្លើយសម្ភាសន៍ក្នុងឱកាសប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នឹងអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទិ២២ដល់ទី២៤ មីនា ខាងមុខ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកូរ៉េខាងត្បូងលោក Nguyen Vu Tu បានអះអាងថា ក្នុងរយៈពេល២៥ឆ្នាំ ចាប់ពីថ្ងៃទី២២ ធ្នូ ឆ្នាំ១៩៩២ ដែលប្រទេស ទាំងពីរបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំងពីរទទួលបានការអភិវឌ្ឍដ៏ ធំធេងលើគ្រប់វិស័យ តាំងពីនយោបាយ ការពារជាតិ សន្តិសុខដល់វប្បធម៌ ទេសចរណ៍និងការជួបប្រាស្រ័យរវាងប្រជាជន។ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ដែលប្រទេសទាំងពីរជាដៃគូជួរមុខរបស់គ្នា។
តាមឯកអគ្គរដ្ឋទូត Nguyen Vu Tu ថា វៀតណាមយកចិត្តទុកដាក់ពិសេស និងមានបំណងចង់បង្កើនថែមទៀតនូវទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពលើគ្រប់វិស័យជាមួយកូរ៉េខាងត្បូង ខណៈដែលកូរ៉េខាងត្បូងកំពុងអនុវត្តន៍គោល នយោបាយទិសខាងត្បូងថ្មី សំដៅតម្លើងទំនាក់ទំនងកូរ៉េខាងត្បូង-អាស៊ានទៅ ជាកម្រិតថ្មី។ ឯកអគ្គរដ្ឋទូតលោក Nguyen Vu Tu ជឿជាក់ថា ដំណើរទស្សនកិច្ច លើកនេះរបស់ប្រធានាធិបតីលោក Moon Jae-in នឹងប្រព្រឹត្តទៅដោយភាពល្អ ប្រសើរ ទទួលបានលទ្ធផលជាក់ស្ដែងជាច្រើន រួមចំណែករឹតបន្តឹងថែមទៀត ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ៕