ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំចិនជួបមុខជាមួយអ្នកសារព័ត៌មាននៃប្រទេសសាមី

(VOVWORLD) - នាថ្ងៃទី៧ ខែមករា នៅស្ថានទូតវៀតណាមប្រចាំរដ្ឋធានីប៉េកាំង ប្រទេសចិន បានប្រព្រឹត្តទៅពិធីជួបមុខនាដើមឆ្នាំថ្មី ជាមួយតំណាងនិងអ្នកសារព័ត៌មាននៃ ស្ថាប័នសារព័ត៌មានស្នូលនានារបស់ចិន ក៏ដូចជាស្ថាប័នសារព័ត៌មានវៀតណាម ប្រចាំនៅចិនផងដែរ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំចិនជួបមុខជាមួយអ្នកសារព័ត៌មាននៃប្រទេសសាមី - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមលោក Dang Minh Khoi 


នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមលោក Dang Minh Khoi បានអោយដឹងថា ទំនាក់ទំនងរវាងវៀតណាមនិងចិនក្នុងឆ្នាំ២០១៨បន្តមាន ការរីកចម្រើនយ៉ាងជ្រាលជ្រៅ ហើយការជឿទុកចិត្តគ្នាផ្នែកនយោបាយនិងកិច្ច សហប្រតិបតិ្តការជាក់ស្ដែងលើវិស័យជាច្រើនក៏ត្រូវបានពង្រឹងនិងពង្រីកផងដែរ។

        លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ដោយឈរលើមូលដ្ឋាននៃលទ្ធផលដែល សម្រេចបានក្នុងឆ្នាំកន្លងទៅ ឆ្នាំ២០១៩បន្តជាឆ្នាំជោគជ័យនៃទំនាក់ទំនងរវាង វៀតណាមនិងចិន។ លោកមានគោលបំណងថា រាល់ដំណើរទស្សនកិច្ចជាន់ខ្ពស់ សំខាន់ៗរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៩ នឹងធ្វើអោយស៊ីជំរៅថែមទៀតនូវ ទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀត ណាមនិងចិន ព្រមទាំងជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្ដែងនិងដោះស្រាយបញ្ហា នៅសេសសល់នានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ