ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងជូនសារតាំង

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងជូនសារតាំង - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងជូនសារតាំង (VOV)


        Vovworld-នាថ្ងៃទី២៩មករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបាំរាំងលោក
Nguyen Ngoc Son បានជូនសារតាំងចំពោះប្រធានាធិបតីបារាំងលោក Francois
Hollande។ ក្នុងពិធីទទួលជួបសន្ទនា ប្រធានាធិបតីបារាំងបានអះអាងថា រដ្ឋាភិបាល
និងអង្គភាពអាជីវកម្មបារាំងជានិច្ចកាលយកចិត្តទុកដាក់មានបំណងបើកទូលាយ
ទំនាក់ទំនងរវាងប្រទេសទាំងពីរ។​ ប្រធានាធិបតីបារាំងក៏វាយ​តំលៃ​ខ្ពស់​តួនាទីនិង
ការរួមចំណែកសកម្មរបស់វៀតណាមក្នុងសហគមន៍ Francophonie។

        ឯកអគ្គរដ្ឋទូត Nguyen Ngoc Son បានអះអាងថា​វៀតណាមយកចិត្ត​ទុក​ដាក់​
ដល់​ទំនាក់​ទំនងដៃគូយុទ្ធសាស្ត្រជាមួយបារាំងនិងមានបំណងបានទទួល​
ប្រធានាធិបតីបារាំងមកបំពេញទស្សនកិច្ចនៅវៀតណាមសំដៅជាក់ស្ដែងទំនាក់
ទំនងដៃគូយុទ្ធសាស្ត្រនិងបង្កើតកំលាំងពលំថ្មីនាំទំនាក់ទំនងរវាងប្រទេសទាំង​ពីរ
អភិវឌ្ឍន៍ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ