ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរីជូនសារតាំង

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរីជូនសារតាំង - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរីជូនសារតាំង (VOV)

        Vovworld-នាថ្ងៃទី២៩មករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​សាធារណៈ​រដ្ឋ
​សឹង្ហបុរីលោក Nguyen Tien Minh បានជូនសារតាំងចំពោះប្រធានាធិបតី​សឹង្ហបុរី​លោក
Toni Tan Keng Yam។ នៅពិធីទទួលជួបសន្ទនា លោក​ប្រធានាធិបតី Toni Tan Keng
Yam បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូ​អាជីវកម្ម​សំខាន់មួយរបស់អង្គភាព
អាជីវកម្មសឹង្ហបុរី វិនិយោគិននិងអង្គភាព​អាជីវកម្មសឹង្ហបុរីជាច្រើនចង់ជំរុញវិនិយោគ
នៅវៀតណាម។ លោកប្រធានាធិបតី​ជឿជាក់ថា វៀតណាមនឹងទាក់ទាញវិនិយោគិន
សឹង្ហបុរីជាច្រើនថែមទៀត តាម​រយៈនោះជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍។

        ឯកអគ្គរដ្ឋទូត Nguyen Tien Minh បានសន្យាក្នុងអាណត្តិបេសសកម្មនៅ​សឹង្ហបុរីនឹង
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-សឹង្ហបុរីអភិវឌ្ឍន៍សកម្ម​ខ្លាំងក្លាប្រសិទ្ធភាព
និងជាក់ស្ដែងថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ