ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកពិភាក្សាជាមួយសមាជិកសភា លោក Ted Yoho អំពីគ្រប់វិស័យសហប្រតិបត្តិការវៀតណាម - អាមេរិក

(VOVWORLD) -លោក Ha Kim Ngoc និងលោក Ted Yoho បានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លាលើសរសរទ្រូងចំនួន ៩ នៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះមានវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ - ការពារជាតិ ការជំនះពុះពារលើផលវិបាកនៃសង្គ្រាមជាដើម
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកពិភាក្សាជាមួយសមាជិកសភា លោក Ted Yoho អំពីគ្រប់វិស័យសហប្រតិបត្តិការវៀតណាម - អាមេរិក - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc និង លោក Ted Yoho សមាជិកសភា (រូបថត៖ VOV)

នៅក្នុងជំនួបនាពេលថ្មីៗនេះ រវាង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc និង លោក Ted Yoho សមាជិកសភា សមាជិកជាន់ខ្ពស់នៃអនុគណកម្មការអាស៊ី - ប៉ាស៊ីហ្វិកនៃគណៈកម្មាធិការកិច្ចការបរទេសសហរដ្ឋអាមេរិកនៅទីស្នាក់ការសភាអាមេរិក។

អញ្ជើញថ្លែងនៅទីនេះ លោក Ha Kim Ngoc និងលោក Ted Yoho បានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លាលើសរសរទ្រូងចំនួន ៩ នៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះមានវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ - ការពារជាតិ ការជំនះពុះពារលើផលវិបាកនៃសង្គ្រាមជាដើម។ លើសពីនេះទៅទៀត លោក លោក Ha Kim Ngoc និងលោក Ted Yoho ក៏បានផ្លាស់ប្តូរយ៉ាងស្មោះត្រង់ អំពីបញ្ហា ប្រជាធិបតេយ្យ  សិទ្ធិមនុស្ស ហើយចាត់ទុកថារាល់បញ្ហាអាចដោះស្រាយតាមរយៈការសន្ទនាស្ថាបនា ដោយផ្អេកកលើស្មារតីយោគយល់គ្នា គោរពរបៀបរបបនយោបាយ និងច្បាប់របស់គ្នាទៅវិញទៅមក។

ស្ដីពីបញ្ហាសមទ្រខាងកើត លោក Ted Yoho បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះរាល់ការវិវឌ្ឍនាបច្ចុប្បន្ននេះនៅលើសមុទ្រខាងកើត ខណៈដែលចិនបានបញ្ជូននាវាស្ទង់ប្រេង និង រួមជាមួយនាវាអមការពារមួយចំនួនចូលមកតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម ដោយ រំលោភបំពានលើសិទ្ធិ អធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាម។ សមាជិកសភាបានប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពរំលោភបំពានលើអធិបតេយ្យភាពរបស់ប្រទេសឆ្នេរសមុទ្រ ដោយរំលោភបំពានលើច្បាប់អន្តរជាតិ និង អនុសញ្ញាស្ដីពីច្បាប់សមុទ្រ UNCLOS ឆ្នាំ ១៩៨២ ធ្វើយោធូបនីយកម្មកោះសិប្បនិម្មិតដែលបានសាងសង់ខុសច្បាប់នៅសមុទ្រខាងកើត ធ្វើឲ្យសំណឹកជំនឿទុកចិត្ត បង្កើនភាពតានតឹង គំរាមកំហែងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ក៏ដូចជាប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ