ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ លោកស្រី Ngo Thi Hoa ទទួលបន្ទុកជាប្រធានប្តូរវេននៃគណៈកម្មាធិការអាស៊ាន

(VOVWORLD) - នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៨ នៅស្ថានទូតវៀតណាម គណៈកម្មាធិការអាស៊ាន ប្រចាំនៅទីក្រុងឡាអេ(ប្រតេសហូឡង់) (ACTH) បានរៀបចំកិច្ចប្រជុំជាប្រចាំ ខែមេសា ឆ្នាំ ២០១៨ ដោយមានវត្តមានរបស់ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និង វៀតណាម។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ លោកស្រី Ngo Thi Hoa ទទួលបន្ទុកជាប្រធានប្តូរវេននៃគណៈកម្មាធិការអាស៊ាន - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ លោកស្រី Ngo Thi Hoa ទទួលបន្ទុកជាប្រធានប្តូរតវេននៃគណៈកម្មាធិការអាស៊ាននៅទីក្រុងឡាអេ 

កិច្ចប្រជុំនេះ បានអនុម័តលើសកម្មភាពនានារបស់គណៈកម្មាធិការអាស៊ាននៅទីក្រុងឡាអេ ក្នុងរយៈពេល ៦ ខែ ចុងឆ្នាំ ២០១៨ និង មានការផ្ទេរប្រគល់តំណែងជាប្រធាន ដោយប្តូរវេនគណៈកម្មាធិអាស៊ានពី ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី លោក Gusti Agung Wesaka Puja ទៅឲ្យ ឯកអគ្គរដ្ឋទូតវៀតណាម  លោកស្រី Ngo Thi Hoa។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកស្រី Ngo Thi Hoa បានសង្កត់ធ្ងន់ថាវៀតណាមនឹងខិតខំប្រឹង ប្រែងអស់ពីកម្លាំងកាយចិត្តដើម្បី ធ្វើឲ្យគណៈកម្មាធិការអាស៊ានបន្តទទួលបាននូវលទ្ធផល យ៉ាងជាក់ស្តែងថែមទៀតក្នុងអាណត្តិរបស់ខ្លួន។ យោងតាមនោះ ក្នុងរយៈពេល ៦ ខែ ចុងឆ្នាំ២០១៨ ដែលជាប្រធានគណៈកម្មាធិការអាស៊ាននេះ លោកស្រី Ngo Thi Hoa នឹងបន្តបំពេញតួនាទី យ៉ាងសកម្ម មានភាពម្ចាស់ការ និងទទួលខុសត្រូវក្នុងការរៀបចំសកម្មភាពសំខាន់ៗ របស់គណៈកម្មាធិការនេះ មានជាអាទ៍ ធ្វើជាអធិបតី និង រៀបចំខ្លឹមសារក្នុងកិច្ចប្រជុំ

របស់បណ្តាឯកអគ្គរដ្ឋទូតអាស៊ាន និង ក្រុមការងារដទៃទៀត ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអង្គការអន្ដរជាតិដូចជា អង្គការហាមឃាត់ប្រើប្រាស់ អាវុធគីមី (OPCW) និង ជាមួយសហភាពអឺរ៉ុប ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ