ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ទទួលជួបសន្ទនាជាមួយគណៈប្រតិភូខេត្ត An Giang កំពុងបំពេញការងារនៅហូឡង់
(VOVWORLD) -នាថ្ងៃទី៣សីហា នៅទីក្រុង La Hay ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ Ngo Thi Hoa បានជួបសន្ទនាជាមួយគណៈប្រតិភូខេត្ត An Giang ដឹកនាំដោយអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Nguyen Thanh Binh ដែលកំពុងបំពេញទស្សនកិច្ចការងារ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ទទួលជួបសន្ទនាជាមួយគណៈប្រតិភូខេត្ត An G iang កំពុងបំពេញការងារនៅហូឡង់ |
នាថ្ងៃទី៣សីហា នៅទីក្រុង La Hay ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ Ngo Thi Hoa បានជួបសន្ទនាជាមួយគណៈប្រតិភូខេត្ត An Giang ដឹកនាំដោយអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Nguyen Thanh Binh ដែលកំពុងបំពេញទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី៣០កក្កដា ដល់ថ្ងៃទី៣សីហា ឆ្នាំ២០១៧។នៅទីនេះ ឯកអគ្គរដ្ឋទូត Ngo Thi Hoa បានសង្កត់ធ្ងន់ថា៖ ក្នុងវិស័យដែលបានពិភាក្សាជាមួយភាគីហូឡង់ ដែលស្ថិតនៅក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរយកចិត្តទុកដាក់នោះគឺ រួមមាន៖ការគ្រប់គ្រងទឹក កសិកម្ម ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ ឯកអគ្គរដ្ឋទូតមានគោលបំណងថា ៖ An Giang ឈានទៅមុខ ក្នុងការបង្កើតទំនាក់ទំនងសុខាភិបាលនិងថែទាំអ្នកជំងឺ ហើយអះអាងថា៖ស្ថានទូតនឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និយាយរួម និងរវាងខេត្ត An Giang ជាមួយខេត្ត ទីក្រុង និងសហគ្រាសហូឡង់និយាយដោយឡែក។
រីឯ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang លោក Nguyen Thanh Binh បានឯកភាពថា៖ទំនាក់ទំនងវៀតណាម-ហូឡង់មានសក្ដានុភាពជាច្រើនដើម្បីអភិវឌ្ឍន៍ខ្លាំងក្លានាពេលខាងមុខ៕