ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេស ជូនសារតាំងដល់មហាក្សត្រីយានី Elizabeth II
(VOVWORLD) -នាថ្ងៃទី ៣ ខែឧសភា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាម ប្រចាំនៅអង់គ្លេសនិងអៀរឡង់ខាងជើង លោក Tran Ngoc An បានអញ្ជើញ ចូលគាល់និងជូនសារតាំងដល់ មហាក្សត្រីយានី Elizabeth II នៅរាជវាំង Buckingham (រដ្ឋធានី London ប្រទេសអង់គ្លេស)។
ក្នុងជំនួបជាមួយ លោក Tran Ngoc An មហាក្សត្រីយានី Elizabeth II ព្រះអង្គ មានព្រះហឬទ័យការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនង មិត្តភាព រវាងវៀតណាមនិងអង់គ្លេសក្នុងរយៈពេលកន្លងទៅ។ រីឯខ្លួនវិញ លោក Tran Ngoc An បានសម្តែងការកោតសរសើរយ៉ាងក្រៃលែងចំពោះតំណែងជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេសនិងអៀរឡង់ខាងជើងក្នុងបរិបទ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានជំហានលោតផ្លោះដ៏ល្អប្រសើរ ហើយ លោកក៏អះអាងថានឹងប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីជំរុញកិច្ចសហប្រតិ បត្តិការនិងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរប្រកបដោយផ្លែផ្កាផងដែរ៕