ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែនបានទទួលមេដាយនីតិរដ្ឋនិងយុត្តិធម៌
(VOVWORLD) - នាថ្ងៃទី២ ខែតុលា នៅទីស្នាក់ការនៃសមាគមមេធាវីពិភពលោក របស់ អ៊ុយក្រែន (The World Jurist Alliance – WJA) នៅទីក្រុង Kiev ប្រធានសមាគម លោក Valary Yevdokimov បានប្រគល់មេដាយនីតិរដ្ឋនិងយុត្តិធម៌ជូន ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអ៊ុយក្រែនដោយមានការរួមចំណែកច្រើនក្នុងការជម្រុញទំនាក់ទំនងរវាងវៀតណាមនិងអ៊ុយក្រែន ក៏ដូចជាក្នុងការអភិវឌ្ឍន៍ប្រទេសអ៊ុយក្រែន ផងដែរ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែនលោក Tran Tuan Anh បានទទួលមេដាយនីតិរដ្ឋនិងយុត្តិធម៌ |
នេះគឺជាមេដាយដ៏ថ្លៃថ្លាបំផុតរបស់សមាគមជូនដល់ជនដែលបាន រួមចំណែកក្នុងការជម្រុញអភិវឌ្ឍប្រទេសអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំនៅអ៊ុយក្រែន លោក Tran Tuan Anh បានសំដែងនូវក្តីសប្បាយ រីករាយដែលបានទទួលរង្វាន់នេះ និងថ្លែងមនោសញ្ចេតនារបស់លោក Valary Yevdokimov ចំពោះវៀតណាមនិយាយរួម និង លោកឯកអគ្គរដ្ឋទូតផ្ទាល់ខ្លួន នយាយដោយឡែក ព្រមទាំងថ្លែងអំណរគុណចំពោះការរួមចំណែករបស់លោក Valary Yevdokimov និងសមាគមមេធាវីពិភពលោករបស់អ៊ុយក្រែនក្នុងការ អភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ៕