ឯកអគ្គរដ្ឋទូតវៀតណាមលោក Pham Cao Phong ជូនសារតាំងដល់អគ្គទេសាភិបាលកាណាដាលោកស្រី Julie Payette

(VOVWORLD) - នេះជាពិធីជូនសារតាំងលើកដំបូងតាមប្រព័ន្ធវីដេអូរបស់ឯកអគ្គរដ្ឋទូតបរទេសប្រចាំនៅកាណាដា។
ឯកអគ្គរដ្ឋទូតវៀតណាមលោក Pham Cao Phong ជូនសារតាំងដល់អគ្គទេសាភិបាលកាណាដាលោកស្រី Julie Payette - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមលោក Pham Cao Phong។ (រូបថត៖ TTXVN)

នាថ្ងៃទី១៦ កក្កដា ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតវៀតណាមលោក Pham Cao Phong បានជូនសារតាំងដល់អគ្គទេសាភិបាលកាណាដាលោកស្រី Julie Payette។ នេះជាពិធីជូនសារតាំងលើកដំបូងតាមប្រព័ន្ធវីដេអូរបស់ឯកអគ្គរដ្ឋទូតបរទេសប្រចាំនៅកាណាដា។

ថ្លែងនៅពិធីនេះ លោកស្រីអគ្គទេសាភិបាល Julie Payette បានសម្ដែងនូវមនោសញ្ចេតនាចំពោះប្រទេសវៀត ណាម ហើយរំលឹកឡើងវិញនូវអនុស្សាវរីយ៍គួរឲ្យរំភើបចិត្តអំពីជំនួបជាមួយលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ក្នុងឱកាសលោកអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកាណាដានិងចូលរួមកិច្ចប្រជុំ G7 កាលពីឆ្នាំ២០១៨។ លោកស្រីមានគោលបំណងថា លោកឯកអគ្គរដ្ឋទូត Pham Cao Phong នឹងរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកាណាដានិងវៀតណាមឲ្យកាន់តែរីកចម្រើនថែមទៀតនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ