ឯកអគ្គរដ្ឋទូតសេណេហ្គាល់អះអាងថាវៀតណាមមានការទទួលខុសត្រូវហើយដេញតាមរកសន្តិភាព

(VOVWORLD) - ឯកអគ្គរដ្ឋទូតលោក Cheikh Niang បានលើកច្បាស់ថា វៀតណាមមានបទ ពិសោធន៍ជាច្រើនដោយសារតែវៀតណាមធ្លាប់បានបំពេញយ៉ាងល្អឥតខ្ចោះនូវភារកិច្ចជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខក្នុងអាណត្តិ២០០៨-២០០៩។

មុនពេលប្រព្រឹត្តទៅការបោះឆ្នោតជ្រើសរើសសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន៥អាសនៈ ក្នុងនោះមានអាសនៈមួយ សម្រាប់ក្រុមបណ្ដាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកដែលវៀតណាមកំពុងជាបេក្ខជនតែ មួយគត់នៃក្រុមនេះ ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំអង្គការសហ ប្រជាជាតិបានធ្វើសម្ភាសន៍ជាមួយឯកអគ្គរដ្ឋទូត ប្រធានក្រុមតំណាងសេណេហ្គាល់ ប្រចាំអង្គការសហប្រជាជាតិ លោក Cheikh Niang ស្ដីពីការទន្ទឹងរង់ចាំរបស់ ប្រទេសអាហ្វ្រិកនានាចំពោះវៀតណាម។

        ឯកអគ្គរដ្ឋទូតលោក Cheikh Niang បានលើកច្បាស់ថា វៀតណាមមានបទ ពិសោធន៍ជាច្រើនដោយសារតែវៀតណាមធ្លាប់បានបំពេញយ៉ាងល្អឥតខ្ចោះនូវភារកិច្ចជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខក្នុងអាណត្តិ២០០៨-២០០៩។ តាមលោកថា ឋានៈរបស់វៀតណាមក្នុងតំបន់នាបច្ចុប្បន្នក៏បានសរ អោយឃើញថា វៀតណាមកំពុងដេញតាមរកសន្តិភាព ហើយវាមិនមែនចៃដន្យ ទេ ដែលវៀត ណាមត្រូវបានទ្វីបអាស៊ីទាំងមូលជ្រើសរើស គាំទ្រ ដើម្បីក្លាយទៅ ជាបេក្ខជនតែមួយគត់ក្នុងតំបន់ឈរឈ្មោះចូលកាន់តំណែងនេះ។ វៀតណាម ក៏ត្រូវបានទទួលស្គាល់ថា ជាប្រទេសមានតួនាទីសំខាន់នៅក្នុងតំបន់ បើទោះបី ជាក្នុងតំបន់តែងតែមានភាពតានតឹង ជម្លោះនិងការខ្វែងគំនិតមួយចំនួនក្ដី ប៉ុន្តែ វៀតណាមជានិច្ចកាលជាប្រទេសមានការទទួលខុសត្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ