ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Yen Bai


ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Yen Bai - ảnh 1
ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅវៀតណាម លោក Mayerfas បានអញ្ជើញទៅបំពេញទស្សនកិច្ចនិងជួបធ្វើការជាមួយថ្នាក់ ដឹកនាំខេត្ត Yen Bai (ភាគខាងជើងវៀតណាម) (Image: yenbai.gov.vn)

(VOVworld) – នាថ្ងៃទី ២២ មេសា ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅវៀតណាម
លោក Mayerfas បានអញ្ជើញទៅបំពេញទស្សនកិច្ចនិងជួបធ្វើការជាមួយថ្នាក់ដឹក
នាំខេត្ត Yen Bai (ភាគខាងជើងវៀតណាម) ដើម្បីស្វែងយល់ឱកាសវិនិយោគចូល
ក្នុងវិស័យទេសចរណ៍របស់ឥណ្ឌូណេស៊ីនៅខេត្ត Yen Bai។ ក្នុងជំនួបធ្វើការលេខា
ធិការរងគណៈកម្មាធិការបក្សខេត្ត Yen Bai លោក Pham Duy Cuong មានគោល
បំណងថា៖ ឥណ្ឌូណេស៊ីនឹងឧទ្ទេសនាមព័ត៌មានអំពីសក្តានុភាពរបស់ខេត្ត Yen Bai លើវិស័យពាណិជ្ជកម្មនិងទេសចរណ៍ ជួយឧបត្ថម្ភក្នុងការផ្តល់ព័ត៌មានអំពីទីផ្សារ
នាំចេញនិងនាំចូលរបស់ឥណ្ឌូណេស៊ីបង្កឱកាសសហប្រតិបត្តិការរវាងអង្គភាព
អាជីវកម្មនៅខេត្ត Yen Bai និងអង្គភាពអាជីវកម្មឥណ្ឌូណេស៊ី ជាដើម។ រីឯខ្លួនវិញ
ឯកអគ្គរដ្ឋទូត Mayerfas បានអះអាងនូវគោលបំណងជំរុញទំនាក់ទំនងពាណិជ្ជកម្ម
ទ្វេភាគីនិងពន្លឿនការវិនិយោគរវាងវៀយណាម-ឥណ្ឌូណេស៊ីឡើងកំពស់ថ្មីមួយ។
ភាគីទាំង ២ បានឯកភាពអំពីការរៀបចំពិធីចងមេត្រីភាពរវាងខេត្ត Yen Bai និងខេត្ត
មួយរបស់ឥណ្ឌូណេស៊ីដើម្បីបើកទូលាយទំនាក់ទំនងពាណិច្ជកម្ម វិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ