ឯកអគ្គរដ្ឋទូតឥណ្ឌាមកជំរៀបលានាយករដ្ឋមន្រ្តីវៀតណាម

(VOVWORLD) - នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន ស្នើអោយភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ព្រមទាំងជួយ សម្រួលដល់មុខទំនិញផ្លែឈើវៀតណាមជ្រៀតចូលទីផ្សារឥណ្ឌាផងដែរ។ 

នាព្រឹកថ្ងៃទី១៧ ខែមិថុនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា លោក Parvatheneni Harish ដែលមក ជំរៀបលាក្នុងឱកាសបញ្ចប់អាណត្តិបេស កកម្មការទូតនៅវៀតណាម។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន ស្នើអោយភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ព្រមទាំងជួយ សម្រួលដល់មុខទំនិញផ្លែឈើវៀតណាមជ្រៀតចូលទីផ្សារឥណ្ឌាផងដែរ។ ជា មួយលទ្ធផលសហប្រតិបតិ្តការដ៏ល្អប្រសើរក្នុងវិស័យការពារជាតិ លោកនាយក រដ្ឋមន្ត្រីវៀតណាមបានស្នើអោយប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបតិ្តការ ក្នុងវិស័យនេះអោយបានខ្លាំងក្លាថែមទៀតនាពេលខាងមុខ។

        ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតឥណ្ឌាលោក Parvathaneni Harish មាន គោលបំណងថា ប្រទេសទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបតិ្តការក្នុងវិស័យ ពាណិជ្ជកម្ម ដែលក្នុងនោះមានការជួយសម្រួល់ដល់ការប្រើប្រាស់មុខទំនិញ កសិផលនិងផ្លែឈើរបស់វៀតណាម។ ក្រៅពីនោះ លោកឯកអគ្គរដ្ឋទូតក៏បាន ជម្រាបថា ឥណ្ឌានឹងគាំទ្រចំពោះវៀតណាមក្នុងឋានៈជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ