|
ឯគ្គលេខធិការបក្ស Nguyen Phu Trong ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម (VNA) |
(VOVworld) - នារសៀលថ្ងៃទី ៧តុលា អគ្គលេខាបក្សកម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Hiroshi Fukada
ដែលបានទៅជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មនៅវៀតណាម។
ក្នុងការទទួលជួបសន្ទនា អគ្គលេខា Nguyen Phu Trong បានសង្កត់
ធ្ងន់ថា៖ បក្សនិងរដ្ឋវៀតណាមជានិច្ចកាលចាត់ទុកជប៉ុនគឺជាដៃគូ
សំខាន់ជួរមុខនិងយូរអង្វែង ហើយសង្ឃឹមថា៖ ទោះបីជាបញ្ចប់
បសកកម្មការទូតនៅវៀតណាមក្តី ប៉ុន្តែ ក្នុងឋានៈណាក៏ដោយ
លោក Hiroshi Fukada នឹងបន្តរួមចំណែកជំរុញទំនាក់ទំនង
រវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Hiroshi Fukada បានអះអាងនឹង
បន្តខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីបង្កើន
ទំនាក់ទំនងទ្វេភាគីនិងការជួបប្រាស្រ័យប្រជាជននៃប្រទេស
ទាំងពីរ៕