ឱកាសចរចាសន្តិភាពនៅយេម៉ែន

(VOVWORLD) - នាថ្ងៃទី ២ ធ្នូ អតីតប្រធានាធិបតីយេម៉ែន លោក Ali Abdullah Saleh បានប្រកាសត្រៀមខ្លួនជាស្រេចជួបចរចាជាមួយសម្ព័ន្ធភាពយោធាអារ៉ាប់ដឹកនាំដោយអារ៉ាប់ប៊ីសាអ៊ូឌីតដែលកំពុងចូលរួមការប្រយុទ្ធនៅយេម៉ែនប្រឆាំងនឹងកំលាំងជ្រុលនិយម Houthi ពីឆ្នាំ ២០១៥។ 
ឱកាសចរចាសន្តិភាពនៅយេម៉ែន - ảnh 1 អតីតប្រធានាធិបតីយេម៉ែន លោក Ali Abdullah Saleh

(VOVworld) – នាថ្ងៃទី ២ ធ្នូ អតីតប្រធានាធិបតីយេម៉ែន លោក Ali Abdullah Saleh បានប្រកាសត្រៀមខ្លួនជាស្រេចជួបចរចាជាមួយសម្ព័ន្ធភាពយោធាអារ៉ាប់ដឹកនាំដោយអារ៉ាប់ប៊ីសាអ៊ូឌីតដែលកំពុងចូលរួមការប្រយុទ្ធនៅយេម៉ែនប្រឆាំងនឹងកំលាំងជ្រុលនិយម Houthi ពីឆ្នាំ ២០១៥។ ថ្លែងមតិនៅកាណាល់ទូរទស្សន៍ជាតិ អតីតប្រធានាធិបតី Saleh បានអំពាវនាវ ឲ្យប្រទេសជិតខាងនានាបញ្ឈប់ការឡើងជណ្តើរភាពតានតឹងហើយលុបចោលបទហុំព័ទ្ធ ដើម្បីអាចបើកចេញ «ទំព័រថ្មីមួយ» ក្នុងទំនាក់ទំនងរវាងភាគីនានា។ លោកសន្យាដំណើរការ សន្ទនាផ្ទាល់ជាមួយបណ្ដាប្រទេសតាមរយៈកាណាល់ស្របច្បាប់តំណាងឲ្យរដ្ឋសភាយេម៉ែន បន្ទាប់ពីកងកំលាំងចម្រុះអនុវត្តបទឈប់បាញ់ហើយលុបចោលបទហុំព័ទ្ធដែលត្រូវបាន អនុវត្តនាដើមខែវិច្ឆិកាកន្លងទៅ។ ប្រតិកម្មចំពោះមុខសេចក្តីប្រកាសរបស់អតីតប្រធានាធិបតី  Saleh ពួកជ្រុលនិយម Houthi ចោទប្រកាន់លោកនេះកំពុងរៀបចំការផ្តួលរំលំសម្ព័ន្ធភាព រវាងភាកីទាំងពីរនេះ។ ខណៈពេលនោះ សម្ព័ន្ធភាពយោធាអារ៉ាប់ស្វាគមន៍ការខំប្រឹងប្រែង ដើរជួរមុខគេរបស់លោក Saleh នៅយេម៉ែន ហើយចាត់ទុកថា៖ ការជ្រើសរើសចរចាជាមួយ កងកំលាំងជ្រុលនិយមនឹងជួយបោះស្អាតពួកជ្រុលនិយមនៅប្រទេសអារ៉ាប់នេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ