ឱកាសជាច្រើនអភិវឌ្ឍន៍ឈីប semiconductor នៅវៀតណាម

(VOVWORLD) - ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងអនុវត្តន៍ផែនការបណ្តុះបណ្តាល និងទាក់ទាញប្រភពធនធានមនុស្សដើម្បីឆ្លើយតបនឹងតម្រូវការជូនវិស្វករចំនួន ៥ ០០០ នាក់លើវិស័យអភិវឌ្ឍន៍ឈីប semiconductor សម្រាប់វិនិយោគិនបរទេស។
ឱកាសជាច្រើនអភិវឌ្ឍន៍ឈីប semiconductor នៅវៀតណាម - ảnh 1សន្និសីទសារព័ត៌មានប្រចាំត្រីមាសទី ៣ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម

នារសៀលថ្ងៃទី៩ ខែតុលា នៅទីក្រុងហាណូយ ក្នុងសន្និសីទសារព័ត៌មានប្រចាំត្រីមាសទី ៣ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានឲ្យដឹងថា វៀតណាមកំពុងចូលរួមយ៉ាងខ្លាំងក្លានៅក្នុងប្រព័ន្ធអេកូឡូស៊ី semiconductor ក្នុងតំបន់ និងពិភពលោក តាមរយៈការខិតខំប្រឹងប្រែងទាំងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ច។ លោក Nguyen Phu Hung ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវិស័យសេដ្ឋកិច្ច និងបច្ចេកទេសបានមានប្រសាសន៍ថា៖ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងអនុវត្តន៍ផែនការបណ្តុះបណ្តាល និងទាក់ទាញប្រភពធនធានមនុស្សដើម្បីឆ្លើយតបនឹងតម្រូវការជូនវិស្វករចំនួន ៥ ០០០ នាក់លើវិស័យអភិវឌ្ឍន៍ឈីប semiconductor សម្រាប់វិនិយោគិនបរទេស៖ “វៀតណាមត្រូវតែមានយន្តការគោលនយោបាយទាក់ទាញសហគ្រាស និងសម្ព័ន្ធ ក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេសមកបណ្តាក់ទុន មន្ទីរពិសោធន៍នៅវៀតណាមទាក់ទងនឹងវិស័យនេះ ឬបណ្តាក់ទុនលើមន្ទីរពិសោធន៍ និងមជ្ឈមណ្ឌលនវានុវត្តន៍។ ទី២ គឺទាក់ទាញបញ្ញាវន្តលើវិស័យបច្ចេកវិទ្យាពីបរទេស។ យើងខ្ញុំលើកទឹកចិត្តដល់អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវវៀតណាមនៅបរទេស តាមរយៈកម្មវិធីស្វែងយល់ និងផ្ទេរប្រគល់បច្ចេកវិទ្យា កម្មវិធីសហប្រតិបត្តិការពហុភាគី និងទ្វេភាគីជាមួយបណ្តាប្រទេសដែលមានប្រៀបខ្លាំងអំពីឈីប semiconductor បង្កើតក្រុមអ្នកស្រាវជ្រាវ ដែលចាប់យកបច្ចេកវិទ្យាស្នូលយ៉ាងឆាប់រហ័សផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ