ឱកាសជាវិជ្ជមានក្នុងការចរចា Brexit នាសប្តាហ៍ខាងមុខ

(VOVWORLD) -លោក Oettinger បានបញ្ជាក់ថា មានការវិវឌ្ឍន៍អំពីបញ្ហាសំខាន់ៗ ដូចជាខ្សែព្រំដែន Ailen ហើយតាមនោះ កិច្ចព្រមព្រៀងមួយអំពីខ្សែព្រំដែន ដែលជាផ្នែកចុងក្រោយនៃកិច្ចព្រមព្រៀងស្ដីពី Brexit កំពុងខិតជិតមកដល់។

នាថ្ងៃទី ១២ ខែតុលា ឧត្តមស្នងការសហភាពអឺរ៉ុបទទួលបន្ទុកថវិកា លោក Guenther Oettinger បានចាត់ទុកថា មាន ឱកាសជាវិជ្ជមានក្នុងការចរចា អំពីការដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit) នាសប្តាហ៍ខាងមុខ ខណៈដែលថ្នាក់ដឹកនាំចំនួន ២៧ រូបមកពីសហភាពអ៊ឺរ៉ុបមានជំនួបជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May។ លោក Oettinger បានបញ្ជាក់ថា មានការវិវឌ្ឍន៍អំពីបញ្ហាសំខាន់ៗ ដូចជាខ្សែព្រំដែន Ailen ហើយតាមនោះ កិច្ចព្រមព្រៀងមួយអំពីខ្សែព្រំដែន ដែលជាផ្នែកចុងក្រោយនៃកិច្ចព្រមព្រៀងស្ដីពី Brexit កំពុងខិតជិតមកដល់។ ថ្លែងមតិនៅក្នងជំនួបជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នៅប្រទេសអាល្លឺម៉ង់នោះ នាយករដ្ឋមន្រ្តីស្លូវេនីលោក  Marjan SAREC ក៏បានសម្ដែងក្ដីសង្ឃឹមថានឹងទទួលបានលទ្ធផលជាវិជ្ជមានអំពីបញ្ហា Brexit នៅក្នុងកិច្ចប្រជុំកំពូល EU នាថ្ងៃទី ១៧ ខែតុលាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ