|
ក្នុងប៉ុន្មានឆ្នាំកន្លងទៅឧស្សាហកម្មឧបត្ថម្ភមានតួនាទីដ៏ធំធេងជំរុញផ្នែកឧស្សាហកម្ម
វៀតណាមអភិវឌ្ឍន៍ចីរភាពមានភាពប្រកួតប្រជែង។ |
VOV-វេទិការ “ឱកាសនិងការសាកល្បងអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភនៅ
វៀតណាម ឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន” បានប្រព្រឹត្តទៅនារសៀល
ថ្ងៃទី២៣ឧសភានៅក្រុងហាណូយ។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅឧស្សាហកម្ម
ឧបត្ថម្ភមានតួនាទីដ៏ធំធេងជំរុញផ្នែកឧស្សាហកម្មវៀតណាមអភិវឌ្ឍន៍ចីរភាព
មានភាពប្រកួតប្រជែង។ ប៉ុន្តែការអភិវឌ្ឍន៍ផ្នែកនេះបើប្រៀបនឹងដំបន់និង
ពិភពលោកមិនទាន់សក្តិសមនៅឡើយ។ នេះក៏ជាមូលហេតុមួយក្នុងចំណោម បណ្ដាមូលហេតុរារាំងការវិនិយោគបរទេសនៅវៀតណាម។ លោកស្រី Dao
Thu Vinh នាយិការរងមន្ទីឧស្សាហ-ពាណិជ្ជកម្មហាណូយបានចាត់ទុកថា៖ “បណ្ដាអង្គភាពអាជីវកម្មបរទេសនៅហាណូយនាបច្ចុប្បន្នពិបាករកបានអ្នកផ្គត់ផ្គង់ជាអង្គភាពអាជីវកម្មឧស្សាហកម្មជួយឧបត្ថម្ភក្នុងប្រទេស។ ប្រសិនបើ
មិនឈានឡើងយ៉ាងខ្លាំងក្លា នឹងត្រូវបញ្ជូនទីលានលេងឲ្យអង្គភាពអាជីវកម្ម
ឧបត្ថម្ភមកពីប្រទេសផ្សេងៗក្នុងដំបន់៕”