ឱកាសពី EVFTA ចំពោះមុខបម្រែបម្រួលនៃជំងឺរាតត្បាត COVID-19

(VOVWORLD) -  យោងតាមការព្យាករណ៍ថា ខណៈពេលដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ចូលជាធរមាន ប្រសិនបើរាល់ការសន្យាស្តីពីការកាត់បន្ថយពន្ធគយនិងមិនមែនពន្ធគយត្រូវបានអនុវត្តពេញលេញ រួមជាមួយកត្តាផ្សេងទៀត ពិតណាស់ថា កំណើនសេដ្ឋកិច្ចរបស់វៀត ណាមនឹងត្រូវបានកែលម្អទាំងក្នុងរយៈពេលខ្លី មធ្យមនិងយូរអង្វែងជាពុំខាន។

ឱកាសពី EVFTA ចំពោះមុខបម្រែបម្រួលនៃជំងឺរាតត្បាត COVID-19 - ảnh 1 លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញនិងនាំចូលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម

អ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ដែលប៉ះពាល់ដល់ស្ថានភាពផលិតកម្មនិងការនាំចេញ - នាំចូលរបស់វៀតណាមក៏ដូចជានៅលើពិភពលោក ការដែលកិច្ចព្រមព្រៀង EVFTA ត្រូវបានអនុវត្តនឹងរួមចំណែក ស្តារខឿនសេដ្ឋកិច្ច ដែលធ្លាក់ចុះ ក្នុងដំណាក់កាលជំងឺរីករាលដាល។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញនិងនាំចូល នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានឲ្យដឹងថា៖ “ទីផ្សារ EU  គឺជាទីផ្សារដ៏ធំមួយ ហើយ ក៏កំពុងបង្កើតតម្លៃខ្ពស់ នៅក្នុងសកម្មភាពនាំចេញ និងនាំចូលរបស់វៀតណាម។ ទាំងនេះក៏ជាមុខទំនិញប្រពៃណីនិងមានគុណសម្បត្តិ ដូចជា វាយនភណ្ឌ ស្បែកជើង ផលិតផលកសិកម្ម ជលផលនិងផលិតផលឈើជាដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមបានជ្រៀតចូលនិងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីនៅក្នុងទីផ្សារនេះ។ ជាមួយ នឹងកិច្ចព្រមព្រៀង EVFTA ចូលជាធរមាន វៀតណាមក៏នឹងមានគុណសម្បត្តិបន្ថែមទៀតក្នុងការទាក់ទងផ្ទាល់នឹងផ្សារ”។

អាចនិយាយបានថា ក្នុងដំណាក់កាលក្រោយជំងឺរាតត្បាត ប្រសិនបើកិច្ចព្រមព្រៀង EVFTA ចូលជាធរមាន សហគ្រាសវៀតណាមជាច្រើននឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការកាត់បន្ថយ ឬលុបបំបាត់របាំងពន្ធគយលើទីផ្សារអឺរ៉ុប ដើម្បីទាញយកទីផ្សារ ១៨ សែនកោដិដុល្លារនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ