ឱកាសសេដ្ឋកិច្ចក្រោយ Covid-19 និងមេរៀនពីវៀតណាម

(VOVWORLD) - អ្នកកាសែត Mohamed Kamal ចាត់ ទុកថា ដើម្បីឆ្លើយតបនឹងដំណាក់កាលក្រោយ Covid-19 វៀតណាមបាន កសាងយុទ្ធសាស្ត្រនិងគោលនយោបាយដ៏សមស្របក្នុងរយៈពេលខ្លីនិង មធ្យមដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ហើយបទពិសោធន៍នេះអាចត្រូវបាន អនុវត្តនៅអេហ្ស៊ីបនិងប្រទេសអារ៉ាប់ផ្សេងៗទៀតបានដែរ។ 
កាសែត Almasryalyoum របស់អេហ្ស៊ីបទើបតែបានចុះផ្សាយអត្ថបទវិភាគ ស្ដីពីគោលនយោបាយនិងយុទ្ធសាស្ត្ររបស់វៀតណាម ដើម្បីឆ្លៀតយក ឱកាសសេដ្ឋកិច្ចក្រោយ Covid-19។ អ្នកកាសែត Mohamed Kamal ចាត់ ទុកថា ដើម្បីឆ្លើយតបនឹងដំណាក់កាលក្រោយ Covid-19 វៀតណាមបាន កសាងយុទ្ធសាស្ត្រនិងគោលនយោបាយដ៏សមស្របក្នុងរយៈពេលខ្លីនិង មធ្យមដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ហើយបទពិសោធន៍នេះអាចត្រូវបាន អនុវត្តនៅអេហ្ស៊ីបនិងប្រទេសអារ៉ាប់ផ្សេងៗទៀតបានដែរ។ យោងតាមអត្ថ បទនេះ គោលនយោបាយក្នុងរយៈពេលមធ្យមរបស់វៀតណាមនោះគឺ យកចិត្តទុកដាក់ដល់វិស័យកសិកម្ម ដោយសារពិភពលោកទាំងមូលនឹង យកចិត្តទុកដាក់ដល់សន្តិសុខស្បៀងអាហារក្រោយ Covid-19។ លើវិស័យ ទេសចរណ៍ រដ្ឋាភិបាលវៀតណាមបានជួយឧបត្ថម្ភបណ្ដាក្រុមហ៊ុនអាកាស ចរណ៍ ក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាននិងតំបន់រមណីយ ដ្ឋាន ដើម្បីផ្គត់ផ្គង់សេវាទេសចរណ៍ដោយមានតម្លៃសមរម្យ ក្នុងគោល បំណងទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិក្រោយជំងឺឆ្លង។ គោល នយោបាយគួរឲ្យកត់សម្គាល់មួយទៀតគឺខ្សែសង្វាក់ផ្គត់ផ្គង់។ រដ្ឋាភិបាល វៀតណាមចាត់ទុកថា នេះជាឱកាសល្អដើម្បីទាក់ទាញទុនវិនិយោគសំដៅ ផ្លាស់ប្ដូរខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងជំរុញការទាក់ទាញទុនវិនិយោគដោយ ផ្ទាល់ពីបរទេសតាមរយៈគោលនយោបាយអនុគ្រោះអំពីពន្ធនិងការជួលដី ការពារកម្មសិទ្ធិបញ្ញា ជួយឧបត្ថម្ភបណ្ដុះបណ្ដាលធនធានមនុស្សនៅតំបន់ និងប្រើប្រាស់ផលិតផលរបស់វិនិយោគិននៅក្នុងគម្រោងតំបន់នានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ