ឱកាសសម្រាប់អង្គភាពអាជីវកម្មខណៈដែលវៀតណាមនិង EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA
(VOVworld)-នាព្រឹកថ្ងៃទី២៦តុលា នៅក្រុងហូជីមិញ ក្រសួងការបរទេសវៀត ណាមបានរួមសហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (Eurocham)
រៀបចំសន្និសិទ “ឱកាសនិងការសាកល្បងចំពោះអង្គភាពអាជីវកម្ម និងរដ្ឋអំណាច
តំបន់ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA ) រវាង វៀតណាមជាមួយ EU ត្រូវបានចុះហត្ថលេខា”។ អញ្ជើញចូលរួមសន្និសីទនេះ មានលោកLe Hoai Trung អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bruno Angelet ឯកអគ្គរដ្ឋទូត និងជា
ប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំ នៅវៀតណាម និងលោកស្រី Nicola Connolly
ប្រធាន Eurocham។
នៅសិក្ខាសាលានេះ ជំនាញការអឺរ៉ុបនិងវៀតណាម បានចែករំលែកការ វាយតម្លៃ
ស្តីពីសក្តានុភាពនិងប្រសិទ្ធិភាពដោយកិច្ចព្រមព្រៀង FTA នាំមក ខណៈដែលកិច្ចព្រម
ព្រៀងនេះត្រូវបានចុះហត្ថលេខានិងមានសុពលភាព។ អង្គភាពអាជីវកម្មអឺរ៉ុបក៏បាន
ជួបធ្វើការជាមួយអង្គភាពអាជីវកម្ម រដ្ឋអំណាចតំបន់ ជាច្រើនសំដៅបង្កើនការផ្សារភ្ជាប់ និងឱកាសវិនិយោគ ធ្វើអាជីវកម្មរបស់អឺរ៉ុប ជាមួយតំបន់នានាទូទាំងប្រទេសវៀតណាម៕