ឱកាសសំរាប់កសិផលវៀតណាមនៅទីផ្សាររុស្ស៊ី
(VOVWORLD) -នាថ្ងៃទី១១ខែកញ្ញា នៅមជ្ឈមណ្ឌលតាំងពិព័រណ៌ Expocenter ទីក្រុងមូស្គូ(ប្រទេសរុស្ស៊ី) បានប្រារព្វឡើងការតាំងពិព័រណ៌ម្ហូបអាហារអន្តរជាតិ World Food Moscow 2017 ។ ព្រឹត្តិការណ៍នេះមានអត្ថន័យដ៏សែនសំខាន់ ចំពោះសហគ្រាសវៀតណាម
ឱកាសសំរាប់កសិផលវៀតណាមនៅទីផ្សាររុស្ស៊ី
|
នាថ្ងៃទី១១ខែកញ្ញា នៅមជ្ឈមណ្ឌលតាំងពិព័រណ៌ Expocenter ទីក្រុងមូស្គូ(ប្រទេសរុស្ស៊ី) បានប្រារព្វឡើងការតាំងពិព័រណ៌ម្ហូបអាហារអន្តរជាតិ World Food Moscow 2017 ។ ព្រឹត្តិការណ៍នេះមានអត្ថន័យដ៏សែនសំខាន់ ចំពោះសហគ្រាសវៀតណាម ក្នុងសភាពការណ៍ដែលគម្រប់មួយឆ្នាំនៃកិច្ចព្រមព្រៀងស្ដីអំពីតំបន់ពាណិជ្ជ កម្មសេរីភាពរវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (FTA Viet Nam – EAEU) ចូលជាធរមាន។ សហគ្រាសវៀតណាមចំនួន៨ រួមជាមួយសហគ្រាសវៀតណាម កំពុងធ្វើសកម្មភាពនៅទីផ្សាររុស្ស៊ី បាននាំមកការតាំងពិព័រណ៌នូវមុខទំនិញតែ កាហ្វេ ផ្លែឈើ និងផលិតផលពីទឹកដោះគោ។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Tran Thanh Nam បានអោយដឹងថា៖ នេះជាឱកាសល្អដើម្បីស្រាវជ្រាវអំពីទីផ្សារ និងស្វែងរកមិត្តទំនិញសំរាប់កសិផលវៀតណាម នៅទីផ្សាររុស្ស៊ី៕