ឱកាសសហប្រតិបត្តិការវៀតណាម-សឹង្ហបុរីក្នុងដំណាក់កាលថ្មី

ឱកាសសហប្រតិបត្តិការវៀតណាម-សឹង្ហបុរីក្នុងដំណាក់កាលថ្មី - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរីលោក Nguyen Tien Minh

(VOVworld)-ក្នុងឱកាសដំណើរទស្សនកិច្ចជាន់ខ្ពស់ជាផ្លូវការនៅវៀតណាមរបស់
នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក លីស៊ានឡុង ចាប់ពីថ្ងៃទី២១រហូតដល់ថ្ងៃទី២៤មិនាឆ្នាំ
 ២០១៧ អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមបានធ្វើការសម្ភាសន៍
 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរីលោក Nguyen Tien Minh ស្តីពីខ្លឹម សារនៃ
ដំណើរទស្សនកិច្ចនេះក៏ដូចជាយថាទស្សន៍សហប្រតិបត្តិការរវាងប្រទេស ទាំងពីរ
ក្នុងដំណាក់កាលថ្មី​។ យោងតាមលោក Nguyen Tien Minh ថា ទំនាក់ទំនង រវាងវៀត
ណាមនិងសឹង្ហបុរីនាប៉ុន្មានឆ្នាំកន្លងទៅគឺមានការវិវឌ្ឍន៍យ៉ាងល្អប្រសើរលើ គ្រប់
វិស័យ។ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីទទួលបាន១៤ពាន់លានដុល្លារអាមេរិក
ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏កំពុងមានការបោះជំហានគួរឲ្យ
 កត់សម្គាល់ផងដែរ។ បច្ចុប្បន្ន សឹង្ហបុរីជាវិនិយោគិនធំទី៣នៅវៀតណាម ដោយទុន
 វិនិយោគសរុបឡើងដល់៤០ពាន់លានដុល្លាអាមេរិក។ រីឯសឹង្ហបុរីវិញ រដ្ឋាភិបាល
 របស់លោក លីស៊ានឡុង កំពុងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍យ៉ាងមមាញឹក  ក្នុង
បំណងនាំប្រទេសនេះបន្តរក្សានូវជោគជ័យដែលមានស្រាប់នោះក្នុងរយៈពេល
 ៥០ឆ្នាំខាងមុខ។ តាមនោះ សឹង្ហបុរីបានដាក់ចេញនូវដំណោះស្រាយជាច្រើន ដើម្បី
 ជម្រុញខ្លាំងរាល់សកម្មភាពវិនិយោគក៏ដូចជាបើកទូលាយអាជីវកម្មរបស់សហ
គ្រាស សឹង្ហបុរីនានាទៅបរទេស។ ហេតុដូច្នេះហើយ លោក Nguyen Tien Minh បាន
 សម្តែងការជឿជាក់ថា ក្នុងដំណើរទស្សនកិច្ចវៀតណាមលើកនេះរបស់នាយករដ្ឋ
 មន្ត្រី លោក លីស៊ានឡុងនោះ នឹងបើកចេញគ្រឹះរឹងមាំសម្រាប់ជម្រុញថែមទៀត
ទំនាក់ទំនងទ្វេភាគី និងទិសដៅសហប្រតិបត្តិការនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ