ឱសថបង្កាប្រឆាំងនឹងមេរោគអេបូឡានឹងត្រូវបានដំណើរការសាកល្បងនៅអាហ្វ្រិកខាងលិច


ឱសថបង្កាប្រឆាំងនឹងមេរោគអេបូឡានឹងត្រូវបានដំណើរការសាកល្បងនៅអាហ្វ្រិកខាងលិច - ảnh 1
ឱសថបង្កាប្រឆាំងនឹងមេរោគអេបូឡានឹងត្រូវបានដំណើរការសាកល្បងនៅអាហ្វ្រិកខាងលិច
(Image: VOV)

(VOVworld) – វគ្គដំណើរការសាកល្បងឱសថបង្កាប្រឆាំងនឹងមេរោគអេបូឡាចំនួន ៣ នឹងត្រូវបានចាប់ផ្តើមនាដើមខែធ្នូខាងមុខនៅបណ្ឌាមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺឆ្លង មេរោគអេបូឡានៅអាហ្វ្រិកខាងលិច។ នាថ្ងៃទី ១៣ វិច្ឆិកា តាមប្រភពព័ត៌មានរបស់
អង់គ្លេសបានឲ្យដឹងថា៖ ការសាកល្បងឱសថនេះកំពុងត្រូវបានជំរុញយ៉ាងឆាប់ៗ ដោយមានក្តីសង្ឃឹមថា៖ ប្រភេទឱសថនេះនឹងកាត់បន្ថយចំនួនអ្នកត្រូវស្លាប់ដោយ
មេរោគអេបូឡាដល់ ៧០% នៅអាហ្វ្រិកខាងលិច។ តាមតួលេខស្ថិតិថ្មីបំផុតរបស់
អង្គការសុខភាពពិភពលោក  (WHO) បានឲ្យដឹងថា៖ មានមនុស្សឆ្លងមេរោគអេបូឡា
ចំនួន ជាង ១៤ ពាន់នាក់ ក្នុងនោះ មនុស្សចំនួនជាង ៥ ពាន់នាក់ត្រូវស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ