ឲ្យយោបល់ទៅលើសេចក្តីព្រាងឯកសារមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី១២អំពីកិច្ចការជនជាតិ
|
ឲ្យយោបល់ទៅលើសេចក្តីព្រាងឯកសារមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី១២អំពីកិច្ចការជនជាតិ |
Vovworld-នាព្រឹកថ្ងៃទី១៦កញ្ញានៅខេត្ត Thai Nguyen ប្រធានរណសិរ្សមាតុ
ភូមិវៀតណាមលោក Nguyen Thien Nhan បានអញ្ចើញជាអធិបតីសន្និសីទពង្រីក
តួនាទីជនមានកិត្យានុភាពគំរូក្នុងជនរួមជាតិជាជនជាតិភាគតិចនិងឲ្យយោបល់
ទៅលើសេចក្តីព្រាងឯកសារមហាសន្និបាតលើកទី១២របស់បក្សអំពីខ្លឹមសារ
កិច្ចការជនជាតិ។ ថ្លែងមតិនៅសន្និសីទ លោក Nguyen Thien Nhan បានសង្កត់ធ្ងន់
ថា វៀតណាមមានជនជាតិភាគតិចចំនួន៥៣ដោយមានចំនួនប្រជាជន១៣លាន
នាក់ស្មើរនឹង១៥%នៃចំនួនប្រជាជនដែលជាកំលាំងដ៏សំខាន់។ អះអាងនូវតួនាទី
របស់ជនមានកិត្យានុភាពក្នុងដំបន់ជនជាតិភាគតិច លោក Nguyen Thien Nhan បាន
ស្នើរស្ថប័នផ្នែកគ្រប់ជាន់ថ្នាក់ធ្វើល្អថែមទៀតកិច្ចការចលនាបងប្អូនជនរួមជាតិភាគ
តិច ពិសេសគឺជនមានកិត្យានុភាពគំរូក្នុងជនរួមជាតិជាជនជាតិភាគតិចបន្តចលនា
ប្រជាជនរួមគ្នារកស៊ីកាត់បន្ថយភាពក្រីក្រនិងរក្សាបរិស្ថានធានាសណ្ដាប់ធ្នាប់
សន្តិសុខនៅដំបន់៕