១០០% នៃអ្នកទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ របស់វៀតណាមមានភាពស៊ាំ

(VOVWORLD) - យោងតាមលទ្ធផលនៃការធ្វើតេស្តិ៍គ្លីនិកដំណាក់កាលទី ២ នៃវ៉ាក់សាំង Nano Covax ដែលទើបតែត្រូវបានស្រាវជ្រាវដោយក្រុមអ្នកស្រាវជ្រាវ និងត្រៀមខ្លួនជាស្រេចធ្វើរបាយការណ៍ជូនទៅក្រសួងសុខាភិបាល បានឲ្យដឹងថាក្នុងចំណោមកំរិតនៃដូសថ្នាំវ៉ាក់សាំងទាំង ៣ ប្រភេទ ដែលត្រូវបានប្រើប្រាស់នោះ មាន     ដូសវ៉ាក់សាំង ២៥mcg គឺមានប្រសិទ្ធភាពការពារខ្ពស់បំផុត ហើយមានប្រសិទ្ធភាព ១០០% អ្នកមនុស្សទទួលការចាក់ប្រភេទវ៉ាក់សាំងនេះមានភាពស៉ាំ។

ជាមួយនឹងលទ្ធផលនេះគេរំពឹងថានៅថ្ងៃទី ២៧ ខែមេសា ក្រុមអ្នកស្រាវ ជ្រាវនឹងធ្វើរបាយការណ៍ជូនទៅក្រុមប្រឹក្សាក្រមសីលធម៌ជីវសាស្ត្រនៃក្រសួងសុខាភិបាលវៀតណាម ព្រមទាំងលើកឡើងផែនការដើម្បីអនុវត្តការស្រាវជ្រាវដំណាក់កាលទី ៣ (យោងតាមរបាយការណ៍នឹងចាប់ផ្តើមការធ្វើតេស្ដគ្លិនីកដំណាក់កាល ៣ ចាប់ពីថ្ងៃទី ៥ខែឧសភា)។ វ៉ាក់សាំង NanoCovax គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ក្នុងប្រទេស ដែលត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនផលិតវ៉ាក់សាំងវៀតណាម ហើយនេះគឺជាវ៉ាក់សាំងដែលបានដាក់ឲ្យប្រើប្រាស់យ៉ាងឆាប់រហ័សបំផុត។ វ៉ាក់សាំងចំនួនពីរប្រភេទផ្សេងទៀត រួមមានវ៉ាក់សាំង Covivax ទើបតែបានបញ្ចប់ការចាក់សាកល្បង។

ទាក់ទងនឹងស្ថានភាពនៃជំងឺរាតត្បាតនេះ យោងតាមព័ត៌មានព្រឹកថ្ងៃទី ២៦ ខែមេសារបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ចាប់ពីម៉ោង ១៨៖០០ ថ្ងៃទី ២៥ ខែមេសា ដល់ម៉ោង ៦៖០០ ថ្ងៃទី ២៦ ខែមេសា ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៣ ករណីថែមទៀតនៅទីក្រុង Da Nang - Quang Nam ដែលត្រូវបានដាក់នៅដាច់ដោយឡែកភ្លាមៗនៅពេលចូលមកក្នុងប្រទេស។ ករណីនេះជាពលរដ្ឋវៀតណាមពីបរទេស វិលត្រឡប់មកស្រុកកំណើតវិញ។ រហូតមកដល់ពេលនេះ វៀតណាមបានព្យាបាលអ្នកជំងឺ១៩ចំនួន ២.៥១៦ / ២.៨៤៦ នាក់ ហើយមាន ៣៥ នាក់បានស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ