១១ ខែ ឆ្នាំ ២០២០ ការនាំចេញ ផលិតផលកសិកម្មសម្រេចបានជាង ៣៧ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - ក្នុងបរិបទដ៏លំបាកដោយសារផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ ១៩ នោះ ផលិតផលកសិកម្មមួយចំនួននៅតែទទួលបានតម្លៃនាំចេញខ្ពស់ជាងក្នុងរយៈពេលដូចគ្នាដូចជា៖ ស្រូវ បន្លែ ដំឡូង បង្គា ផលិតផលឈើ និងផ្តៅឬស្សី។
១១ ខែ ឆ្នាំ ២០២០ ការនាំចេញ ផលិតផលកសិកម្មសម្រេចបានជាង ៣៧ ពាន់លានដុល្លារអាមេរិក - ảnh 1 រូបថត៖ congluan.vn

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២០ តម្លៃប្រាក់នាំចេញកសិ រុក្ខាជល ផល ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣៧,៤២ ពាន់លានដុល្លារអាមេរិក កើន ២,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងបរិបទដ៏លំបាកដោយសារផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ ១៩ នោះ ផលិតផលកសិកម្មមួយចំនួននៅតែទទួលបានតម្លៃនាំចេញខ្ពស់ជាងក្នុងរយៈពេលដូចគ្នាដូចជា៖ ស្រូវ បន្លែ ដំឡូង បង្គា ផលិតផលឈើ និងផ្តៅ ឬស្សី។ បច្ចុប្បន្ននេះ មានក្រុមចំនួន ៨ និងទំនិញនាំចេញជាង ១ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះមានមុខទំនិញចំនួន ៧ ក្រុម ដែលមានតម្លៃនាំចេញលើលពី ២ ពាន់លានដូល្លារអាមេរិក រួមមាន៖ កាហ្វេ អង្ករ គ្រាប់ស្វាយចន្ទី បន្លែ បង្គា និងផលិតផលឈើ។ សហរដ្ឋអាមេរិកនៅតែបន្តជាចំណែកទីផ្សារធំជាងគេ បន្ទាប់មកគឺ ចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ